លូកា 2:50 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់មិនយល់ពាក្យដែលទ្រង់មានបន្ទូលនោះទេ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគាត់មិនយល់ពាក្យដែលព្រះអង្គមានបន្ទូលនឹងពួកគាត់ឡើយ។ Khmer Christian Bible ពួកគេមិនយល់ពាក្យសំដីដែលព្រះអង្គបានមានបន្ទូលទៅពួកគេទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពួកគាត់មិនយល់ពីពាក្យដែលព្រះអង្គមានព្រះបន្ទូលនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។ អាល់គីតាប ប៉ុន្តែ ឪពុកម្តាយពុំបានយល់អត្ថន័យនៃពាក្យរបស់អ៊ីសាឡើយ។ |
តែពួកសាវកមិនបានយល់សេចក្ដីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ។
ប៉ុន្តែគេមិនបានយល់សេចក្ដីនោះទេ ព្រោះជាសេចក្ដីលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ពីសេចក្ដីនោះដែរ