ហើយគឺពួកលេវី ជាបងប្អូនគេ ដែលបានដំរូវឲ្យធ្វើការងារទាំងអស់ នៅក្នុងរោងឧបោសថផងព្រះវិហារនៃព្រះ។
យ៉ូស្វេ 21:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកគ្រួកូនចៅម្រ៉ារី គឺជាពួកលេវីដែលនៅសល់ គេបានឲ្យទីក្រុងខ្លះ ក្នុងពូជអំបូរសាប់យូល៉ូន គឺយ៉ុកនាម នឹងដីនៅជុំវិញ ការថា នឹងដីនៅជុំវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំពោះពួកលេវីឯទៀតៗ គឺអំបូរម្រ៉ារី គេបានឲ្យក្រុងខ្លះ ពីកុលសម្ព័ន្ធសាប់យូឡូន គឺក្រុងយ៉ុកនាម និងវាលស្មៅជុំវិញ ក្រុងការថា និងវាលស្មៅជុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអំបូរលេវីឯទៀតៗ គឺកូនចៅលោកម៉្រារី គេទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូន: ក្រុងយ៉ុកនាម និងវាលស្មៅនៅជុំវិញ ក្រុងការថា និងវាលស្មៅនៅជុំវិញ អាល់គីតាប ចំពោះអំបូរលេវីឯទៀតៗ គឺកូនចៅលោកម៉្រារី គេទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូន: ក្រុងយ៉ុកនាម និងវាលស្មៅនៅជុំវិញ ក្រុងការថា និងវាលស្មៅនៅជុំវិញ |
ហើយគឺពួកលេវី ជាបងប្អូនគេ ដែលបានដំរូវឲ្យធ្វើការងារទាំងអស់ នៅក្នុងរោងឧបោសថផងព្រះវិហារនៃព្រះ។
ចំណែកឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះតាមឆ្នោតបានឲ្យទីក្រុង១២ ពីពូជអំបូររូបេន កាឌ់ នឹងសាប់យូល៉ូន
ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីពូជអំបូរសាប់យូល៉ូន គឺក្រុងរីម៉ូនរ នឹងដំបន់នៅជុំវិញ ក្រុងតាបោរ នឹងដំបន់នៅជុំវិញ
ព្រំគេឡើងទៅឯខាងលិចរហូតដល់ម៉ារ៉ាឡា ហើយដល់ដាបាសែត រួចក៏ដំរង់ទៅឯស្ទឹងដែលហូរទៅខាងមុខយ៉ុកនាម
មានក្រុងកាថាត១ ណាហាឡាល១ ស៊ីមរ៉ុន១ យីដាឡា១ នឹងបេថ្លេហិម១ ទាំងអស់មាន១២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
ឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះចាប់ឆ្នោតត្រូវទីក្រុង១២ក្នុងពូជអំបូររូបេន កាឌ់ នឹងសាប់យូល៉ូន