Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 21:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ចំពោះ​អំបូរ​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​ម៉្រារី គេ​ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន: ក្រុង​យ៉ុក‌នាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការថា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ចំពោះ​ពួក​លេវី​ឯ​ទៀតៗ គឺ​អំបូរ​ម្រ៉ារី គេ​បាន​ឲ្យ​ក្រុង​ខ្លះ ពីកុល‌សម្ព័ន្ធ​សាប់‌យូឡូន គឺ​ក្រុង​យ៉ុកនាម និង​វាល​ស្មៅ​ជុំ‌វិញ ក្រុងការថា និង​វាល​ស្មៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឯ​ពួក​គ្រួ​កូន​ចៅ​ម្រ៉ារី គឺ​ជា​ពួក​លេវី​ដែល​នៅ​សល់ គេ​បាន​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន គឺ​យ៉ុក‌នាម នឹង​ដី​នៅ​ជុំវិញ ការថា នឹង​ដី​នៅ​ជុំវិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ចំពោះ​អំបូរ​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​ម៉្រារី គេ​ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន: ក្រុង​យ៉ុក‌នាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការថា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 21:34
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​លេវី​ឯ​ទៀតៗ​ដែល​ជា​បងប្អូន​របស់​ពួក​គេ ទទួល​ភារ‌កិច្ច​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។


អំបូរ​នានា​នៃ​កូន​ចៅ​ម៉្រារី​ទទួល​បាន​ក្រុង​ដប់‌ពីរ ដោយ​ការ​ចាប់​ឆ្នោត​ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។


ពួក​លេវី​ឯ​ទៀតៗ​គឺ​កូន​ចៅ​លោក​ម៉្រារី បាន​ទទួល​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ដូច​ត​ទៅ គឺ​ក្រុង​រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​តាបោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។


ស្ដេច​ក្រុង​កេដែស ស្ដេច​ក្រុង​យ៉ុក‌នាម នៅ​ភ្នំ​កើមែល


ព្រំ‌ប្រទល់​ឡើង​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​រហូត​ដល់​ម៉ារ៉ា‌ឡា ហើយ​ទៅ​ដល់​ដាបា‌សែត និង​រហូត​ទៅ​ដល់​ទឹក​ធ្លាក់ ដែល​នៅ​ទល់​មុខ​នឹង​យុក‌នាម។


ទឹក​ដី​នេះ​មាន​ទាំង​អស់​ដប់‌ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង ក្នុង​ចំណោម​ក្រុង​ទាំង​នោះ​មាន​កាថាត ណា-‌ហា‌ឡាល់ ស៊ីម‌រ៉ូន យីដា‌ឡា និង​បេថ្លេ‌ហិម​ជា​ដើម។


សរុប​ទាំង​អស់ ពួក​លេវី​ជា​កូន​ចៅ​របស់​លោក​គើសុន តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទទួល​បាន​ក្រុង​ដប់​បី ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ផង។


ក្រុង​ឌីម-‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​ណា-‌ហា‌ឡាល់ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។


កូន​ចៅ​របស់​លោក​ម៉្រារី​ទទួល​បាន​ក្រុង​ចំនួន​ដប់‌ពីរ ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម