ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១)
យ៉ូស្វេ 21:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសំរាប់ពួកគ្រួកេហាត់ជាកូនអើរ៉ុន ក្នុងពួកកូនចៅលេវី ដ្បិតគេចាប់ឆ្នោតបានលេខ១ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យពូជអំបូរកេហាត់ ក្នុងពួកលេវី ជាកូនចៅរបស់លោកអើរ៉ុន ដ្បិតឆ្នោតដំបូងត្រូវចំលើពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឲ្យកូនចៅលោកអើរ៉ុននៃអំបូរលោកកេហាត់ ជាកូនរបស់លោកលេវី ដ្បិតការចាប់ឆ្នោតលើកដំបូងត្រូវចំលើពួកគេ។ អាល់គីតាប ឲ្យកូនចៅហារូននៃអំបូរលោកកេហាត់ ជាកូនរបស់លោកលេវី ដ្បិតការចាប់ឆ្នោតលើកដំបូងត្រូវចំលើពួកគេ។ |
ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១)
ពួកកូនកេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន នឹងអ៊ូស៊ាល ឯកេហាត់ក៏មានអាយុរស់នៅបាន១៣៣ឆ្នាំ
ដំណអំពីកេហាត់មក នោះកើតមានគ្រួសារអាំរ៉ាម គ្រួសារយីតសារ គ្រួសារហេប្រុន នឹងគ្រួសារអ៊ូស៊ាល នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកកេហាត់
ចូររាប់ចំនួនពួកកូនចៅកេហាត់ ញែកគេចេញពីពួកកូនចៅលេវីទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
គេឲ្យក្រុងគារយ៉ាត់-អើបាដល់ពួកនោះ (ឯអើបា នោះជាឪពុកអ័ណាក់) គឺជាក្រុងហេប្រុន ក្នុងស្រុកភ្នំរបស់យូដា ព្រមទាំងដីនៅជុំវិញផង
គេចាប់ឆ្នោតឲ្យពួកគ្រួកេហាត់ដែរ រីឯពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ដែលជាពួកលេវីនោះ គេចាប់ឆ្នោតត្រូវទីក្រុង១៣ក្នុងពូជអំបូរយូដា ស៊ីម្មាន នឹងបេនយ៉ាមីន
ក្នុងពូជអំបូរពួកកូនចៅយូដា នឹងស៊ីម្មាន នោះគេបានឲ្យទីក្រុងទាំងនេះ ដូចជាមានឈ្មោះនៅក្រោមនេះស្រាប់