ឡើងទៅដល់បេត-ហុកឡា ដំរង់ទៅខាងជើងបេត-អើរ៉ាបា រួចក៏ឡើងទៅដល់ថ្មដារបស់បូហានជាកូនរូបេន
យ៉ូស្វេ 18:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចបត់ទៅខាងជើងដល់អេន-សេមែស ក៏ចេញទៅដល់កេលីឡូត ដែលនៅទល់មុខនឹងផ្លូវឡើងទៅឯអាឌូមីម រួចចុះទៅទៀត ដល់ថ្មដារបស់បូហាន ជាកូនរូបេន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មកទៀត ព្រំប្រទល់បត់ទៅខាងជើង ទៅដល់អេន-សេមែស ហើយចេញទីនោះទៅដល់កេលីឡូត ដែលនៅទល់មុខផ្លូវឡើងទៅអាឌូមីម រួចចុះទៅដល់ផ្ទាំងថ្មរបស់បូហាន ជាកូនរូបេន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រំប្រទល់បត់ទៅខាងជើងដល់អេន-សេម៉េស និងកេលីឡូត ដែលស្ថិតនៅទល់មុខនឹងច្រកភ្នំអាឌូមីម ហើយចុះទៅផ្ទាំងថ្មរបស់លោកបូហាន ជាកូនរបស់លោករូបេន។ អាល់គីតាប បន្ទាប់មក ព្រំប្រទល់បត់ទៅខាងជើង ដល់អេន-សេម៉េស និងកេលីឡូត ដែលស្ថិតនៅទល់មុខនឹងច្រកភ្នំ អាឌូមីម ហើយចុះទៅផ្ទាំងថ្មរបស់លោកបូហាន ជាកូនរបស់លោករូបេន។ |
ឡើងទៅដល់បេត-ហុកឡា ដំរង់ទៅខាងជើងបេត-អើរ៉ាបា រួចក៏ឡើងទៅដល់ថ្មដារបស់បូហានជាកូនរូបេន
ហើយចេញពីច្រកភ្នំអាកោរ ឡើងទៅដល់ដេបៀរ រួចកាត់ត្រង់ទៅឯជើង ខាងគីលកាល ដែលទល់មុខនឹងផ្លូវដែលឡើងទៅឯអាឌូមីម នៅខាងត្បូងស្ទឹង ហើយក៏ទៅតាមក្បាលទឹកអេន-សេមែស រួចចេញមកត្រង់អេន-រ៉ូកេល