ឯហេតុដែលស្តេចសាឡូម៉ូនបានកេណ្ឌកំណែន នោះគឺដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំង ព្រមទាំងប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ហើយក្រុងហាសោរ ក្រុងមេគីដោ នឹងក្រុងកេស៊ើរ
យ៉ូស្វេ 16:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ពួកសាសន៍នោះគេនៅជាមួយនឹងពួកអេប្រាអិម ដរាបដល់សព្វថ្ងៃនេះ ហើយក៏ត្រឡប់ជាអ្នកបំរើដល់ពួកអេប្រាអិមទាំងបង្ខំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ប៉ុន្ដែ ពួកគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ដូច្នេះ សាសន៍កាណានរស់នៅក្នុងចំណោមពួកអេប្រាអិម រហូតដល់សព្វថ្ងៃ តែពួកគេត្រូវធ្វើការធ្ងន់ៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅអេប្រាអ៊ីមពុំបានបណ្តេញជនជាតិកាណាន ដែលរស់នៅកេស៊ើរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីមមកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។ អាល់គីតាប កូនចៅអេប្រាអ៊ីមពុំបានបណ្តេញជនជាតិកាណាន ដែលរស់នៅកេស៊ើរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីម មកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។ |
ឯហេតុដែលស្តេចសាឡូម៉ូនបានកេណ្ឌកំណែន នោះគឺដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំង ព្រមទាំងប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ហើយក្រុងហាសោរ ក្រុងមេគីដោ នឹងក្រុងកេស៊ើរ
ដ្បិតពីមុន ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ទ្រង់បានឡើងមកចាប់យកក្រុងកេស៊ើរនោះ ព្រមទាំងដុតនឹងភ្លើង ហើយសំឡាប់ពួកសាសន៍កាណាន ដែលនៅក្រុងនោះដែរ រួចបានប្រទានទីក្រុងនោះទៅព្រះរាជបុត្រីទ្រង់ ដែលជាភរិយាសាឡូម៉ូន ទុកជាចំណងដៃ
គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាពួកអ្នកបំរើ ដរាបដល់សព្វថ្ងៃនេះ
ព្រមទាំងពួកកូនចៅគេ ដែលសល់នៅក្នុងស្រុក គឺដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញបង់ នោះសាឡូម៉ូនទ្រង់បានកេណ្ឌទុកជាបាវបំរើ ដរាបដល់សព្វថ្ងៃនេះ
នោះហោរ៉ាម ជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីសតែយ៉ូស្វេលោកវាយស្តេចនោះ នឹងពួករាស្ត្រទ្រង់ទាំងអស់ទៅ ទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ។
រីឯពួកកូនចៅយូដា គេពុំអាចនឹងបណ្តេញសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមបានទេ ពួកសាសន៍នោះគេចេះតែនៅជាមួយនឹងពួកកូនចៅយូដា នៅក្រុងយេរូសាឡិម ដរាបដល់សព្វថ្ងៃនេះ។
ព្រមទាំងទីក្រុង នឹងភូមិជុំវិញទាំងប៉ុន្មាន ដែលសំរាប់ពួកកូនចៅអេប្រាអិម នៅក្នុងមរដករបស់ពួកកូនចៅម៉ាន៉ាសេនោះផង
ប៉ុន្តែ ពួកកូនចៅម៉ាន៉ាសេពុំអាចនឹងបណ្តេញពួកសាសន៍កាណាន ដែលនៅទីក្រុងទាំងនោះចេញបានទេ គឺគេផ្តាច់ចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ
តែកាលពួកកូនចៅអ៊ីស្រាអែលបានមានកំឡាំងឡើង នោះក៏បង្ខំឲ្យពួកសាសន៍កាណាននោះធ្វើការបំរើខ្លួន ឥតបានបណ្តេញគេអស់រលីងទេ។
ឯពួកអេប្រាអិម គេមិនបានបណ្តេញពួកសាសន៍កាណានដែលនៅក្រុងកេស៊ើរដែរ គឺពួកកាណាននោះបាននៅកេស៊ើរ ជាកណ្តាលពួកគេវិញ។