ឱព្រះដ៏ចាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប នោះតើទូលបង្គំត្រូវធ្វើអ្វីដល់ទ្រង់ ហេតុអ្វីបានជាទ្រង់បានដាក់ទូលបង្គំទុកដូចជាទីបាញ់វង់របស់ទ្រង់ ដល់ម៉្លេះបានជាទូលបង្គំជាបន្ទុកធ្ងន់ដល់ខ្លួនទូលបង្គំផង
យ៉ូប 35:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើលោកបានធ្វើបាប នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់យ៉ាងណាខ្លះ បើអំពើរំលងរបស់លោកបានចំរើនកាន់តែច្រើនឡើង នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់ជាយ៉ាងណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើលោកបានធ្វើបាប តើលោកបានធ្វើ ឲ្យដាបដល់ព្រះអង្គយ៉ាងណាខ្លះ? បើអំពើរំលងរបស់លោកបានចម្រើន កាន់តែច្រើនឡើង តើលោកបានធ្វើ ឲ្យដាបដល់ព្រះអង្គជាយ៉ាងណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើលោកប្រព្រឹត្តអំពើបាប តើលោកធ្វើឲ្យព្រះអង្គអំពល់យ៉ាងណា បើលោកបំពានលើវិន័យ*កាន់តែច្រើនឡើងៗ តើព្រះអង្គខ្វល់ខ្វាយឬទេ? អាល់គីតាប បើអ្នកប្រព្រឹត្តអំពើបាប តើអ្នកធ្វើឲ្យទ្រង់អំពល់យ៉ាងណា បើអ្នកបំពានលើហ៊ូកុំកាន់តែច្រើនឡើងៗ តើទ្រង់ខ្វល់ខ្វាយឬទេ? |
ឱព្រះដ៏ចាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប នោះតើទូលបង្គំត្រូវធ្វើអ្វីដល់ទ្រង់ ហេតុអ្វីបានជាទ្រង់បានដាក់ទូលបង្គំទុកដូចជាទីបាញ់វង់របស់ទ្រង់ ដល់ម៉្លេះបានជាទូលបង្គំជាបន្ទុកធ្ងន់ដល់ខ្លួនទូលបង្គំផង
តែឯអ្នកណាដែលធ្វើបាបនឹងអញ នោះក៏ប្រទូស្តដល់ព្រលឹងខ្លួនដែរ អស់អ្នកណាដែលស្អប់អញ នោះឈ្មោះថាស្រឡាញ់សេចក្ដីស្លាប់ហើយ។
បើឯងមានប្រាជ្ញា នោះគឺមានសំរាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯង១នឹងត្រូវរងភារៈនោះ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា តើគេបណ្តាលឲ្យអញមានសេចក្ដីកំហឹងមែនឬ តើមិនមែនដល់ខ្លួនគេវិញ ដរាបដល់មានសេចក្ដីខ្មាសជ្រប់មុខផងទេឬអី