ប្រាកដជាយ៉ាងនោះហើយ ដែលជាទីលំនៅរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងនៃអ្នកដែលមិនស្គាល់ព្រះ។
ប្រាកដជាយ៉ាងនោះហើយ ដែលជាទីលំនៅរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងរបស់អ្នក ដែលមិនស្គាល់ព្រះ»។
មនុស្សអាក្រក់ មិនស្គាល់ព្រះជាម្ចាស់ រមែងជួបមហន្តរាយបែបនេះឯង!»។
មនុស្សអាក្រក់ មិនស្គាល់អុលឡោះ រមែងជួបមហន្តរាយបែបនេះឯង!»។
ហើយឯឯង ឱសាឡូម៉ូន ជាកូនអញអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ
នោះយ៉ូបក៏ឆ្លើយឡើងថា
នេះហើយជាចំណែកដែលមនុស្សអាក្រក់ត្រូវទទួលអំពីព្រះ ជាមរដកដែលព្រះទ្រង់ចែកឲ្យដល់គេ។
គេទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ពីព្រោះយើងមិនចូលចិត្តស្គាល់ផ្លូវទ្រង់ទេ
ដ្បិតអ្នករាល់គ្នាថា តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ គឺជាទីលំនៅរបស់មនុស្សអាក្រក់នោះ តើនៅឯណា
ខ្សែជ្រែងរបស់គេត្រូវដាច់ចេញ ហើយគេក៏ស្លាប់ទៅ ឥតទាន់បានប្រាជ្ញាផង។
សូមចាក់សេចក្ដីក្រោធរបស់ទ្រង់ទៅលើសាសន៍ដទៃ ដែលមិនស្គាល់ទ្រង់ ហើយលើអស់ទាំងនគរដែលមិនអំពាវនាវ ដល់ព្រះនាមទ្រង់វិញ
តែផារ៉ោនមានបន្ទូលឆ្លើយថា តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្តាប់តាមទ្រង់ នឹងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ អញមិនស្គាល់ព្រះយេហូវ៉ាទេ ហើយក៏មិនព្រមឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ
សូមទ្រង់ចាក់សេចក្ដីក្រោធរបស់ទ្រង់ ទៅលើសាសន៍ដទៃទាំងប៉ុន្មានដែលមិនស្គាល់ទ្រង់វិញ ហើយទៅលើអស់ទាំងគ្រួមនុស្សដែលមិនអំពាវនាវ ដល់ព្រះនាមទ្រង់ផង ដ្បិតគេបានត្របាក់លេបពួកយ៉ាកុប អើ គេបានត្របាក់លេប ព្រមទាំងរំលីងអស់ទៅផង ហើយបានទាំងបំផ្លាញទីលំនៅរបស់គេដែរ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេដំឡើងអណ្តាតដូចជាធ្នូ សំរាប់ពាក្យភូតភរ ហើយគេបានចំរើនកំឡាំងនៅក្នុងស្រុកផង តែមិនមែនសំរាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែជឿនពីអំពើអាក្រក់១ ទៅដល់អំពើអាក្រក់១ទៀត ហើយគេមិនស្គាល់អញទេ
ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ
មិនមែនដោយសេចក្ដីរំជួលក្នុងតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ
នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង
គេប្រកាន់ថា គេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរខ្ពើម ហើយរឹងចចេស គឺជាមនុស្សឥតមានប្រយោជន៍អ្វីដល់ការល្អទាំងអស់។
អស់ទាំងមនុស្សនៅដំណនោះក៏បានមូលទៅជួបជុំនឹងពួកឰយុកោគេគ្រប់គ្នាដែរ ហើយកើតមានមនុស្ស១ដំណទៀត ក្រោយមក ជាមនុស្សដែលមិនបានស្គាល់ព្រះយេហូវ៉ា ឬការដែលទ្រង់បានសំរេចដល់ពួកអ៊ីស្រាអែលទេ។
រីឯពួកសង្ឃ ជាកូនរបស់អេលី គេជាមនុស្សគំរក់អាក្រក់ ឥតស្គាល់ដល់ព្រះយេហូវ៉ាទេ