ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 49:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​សំរេច​ទាស់​នឹង​ស្រុក​អេដំម នឹង​ដំរិះ​ដែល​ទ្រង់​បាន​គិត​ទាស់​នឹង​ពួក​អ្នក​នៅ​ក្រុង​ថេម៉ាន គឺ​ថា ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ​ជា​ពិត ទាំង​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទាស់​នឹង​ស្រុក​អេដុម និង​តម្រិះ​ដែល​ព្រះ‌អង្គ​បាន​គិត​ទាស់​នឹង​ពួក​អ្នក​នៅ​ក្រុង​ថេម៉ាន គឺ​ថា ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ ទាំង​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល ព្រះ‌អម្ចាស់​សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេដុម និង​គម្រោង‌ការ​ដែល​ព្រះអង្គ​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ក្រុង​ថេម៉ាន! សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ ឲ្យ​ហិន‌ហោច​ទៀត​ផង។

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល អុលឡោះ‌តាអាឡា​សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេដុម និង​គម្រោង‌ការ​ដែល​ទ្រង់​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ក្រុង​ថេម៉ាន! សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ ឲ្យ​ហិន‌ហោច​ទៀត​ផង។

សូមមើលជំពូក



យេរេមា 49:20
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ដំបូន្មាន​ផង​ព្រះ‌យេហូវ៉ា​វិញ នោះ​នៅជាប់​ជានិច្ច ហើយ​ដំរិះ​ក្នុង​ព្រះ‌ហឫទ័យ​ទ្រង់​ក៏​នៅ​ជា​ដរាប ដល់​អស់​ទាំង​ដំណ​ត​ទៅ


នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។


ពី​ព្រោះ​ទោះ​បើ​ឯង​រាល់​គ្នា​បាន​វាយ​ពល‌ទ័ព​ទាំង​មូល របស់​ពួក​ខាល់ដេ​ដែល​ច្បាំង​នឹង​ឯង ឲ្យ​មាន​សល់​តែ​មនុស្ស​របួស​ប៉ុណ្ណោះ​ក៏​ដោយ គង់​តែ​គេ​នឹង​ក្រោក​ឡើង នៅ​ក្នុង​ត្រសាល​គេ​រៀង​ខ្លួន មក​ដុត​ទី​ក្រុង​នេះ​ចោល​ដែរ។


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​នឹង​ខ្លួន​អញ​ថា ក្រុង​បុសរ៉ា​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ខូច​បង់ ហើយ​ជា​ទី​ផ្តាសា ឯ​អស់​ទាំង​ភូមិ​នៅ​ជុំវិញ​នឹង​ទៅ​ជា​កន្លែង​ខូច​បង់​នៅ​អស់‌កល្ប​ត​ទៅ។


ពី​សាសន៍​អេដំម។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ តើ​សេចក្ដី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ​អី តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ឬ


ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌យេហូវ៉ា ជា​សេចក្ដី​ដែល​ទ្រង់​បាន​គិត​សំរេច ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​នឹង​ការ​ដែល​ទ្រង់​បាន​សំរេច ទាស់​នឹង​ពួក​អ្នក​ស្រុក​ខាល់ដេ​ចុះ គឺ​ថា​ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ​ជា​ពិត ហើយ​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ


អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ក្រុង​ថេម៉ាន ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​ក្រុង​បុសរ៉ា​អស់​ទៅ។


នោះ​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ដល់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​អញ​វិញ


ដើម្បី​នឹង​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់ នឹង​ព្រះ‌ដំរិះ​ទ្រង់ បាន​គិត​សំរេច​ជា​មុន


ឲ្យ​រួម​គ្នា​មក​ក្នុង​ទ្រង់ ដែល​យើង​រាល់​គ្នា​បាន​កេរ្តិ៍‌អាករ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​ដំរូវ​យើង​ទុក​ជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់