គេជាសត្រូវស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ ប៉ុន្តែទូលបង្គំផ្ចង់ចិត្តនឹងអធិស្ឋានវិញ
យេរេមា 43:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺបារូក ជាកូននេរីយ៉ា បានចាក់រុកលោកឲ្យទាស់នឹងយើងវិញ ដើម្បីនឹងប្រគល់យើងទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ឲ្យគេបានសំឡាប់យើង ហើយនាំទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺបារូក ជាកូននេរីយ៉ា បានចាក់រុកលោកឲ្យទាស់នឹងយើង ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ឲ្យគេសម្លាប់យើង ហើយនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺបារូក ជាកូនរបស់លោកនេរីយ៉ាទេតើ ដែលអុចអាលលោកឲ្យប្រឆាំងនឹងពួកយើង ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ពួកខាល់ដេ ហើយពួកនោះនឹងសម្លាប់ ឬចាប់ពួកយើងទៅជាឈ្លើយនៅបាប៊ីឡូន»។ អាល់គីតាប គឺបារូក ជាកូនរបស់លោកនេរីយ៉ាទេតើ ដែលអុចអាលអ្នកឲ្យប្រឆាំងនឹងពួកយើង ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ពួកខាល់ដេ ហើយពួកនោះនឹងសម្លាប់ ឬចាប់ពួកយើងទៅជាឈ្លើយនៅបាប៊ីឡូន»។ |
គេជាសត្រូវស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ ប៉ុន្តែទូលបង្គំផ្ចង់ចិត្តនឹងអធិស្ឋានវិញ
រួចប្រគល់សំបុត្របញ្ចាំដល់បារូក ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា នៅចំពោះមុខហាណាមាលជាកូនរបស់ឪពុកធំខ្ញុំ នឹងនៅចំពោះពួកស្មរបន្ទាល់ ដែលបានចុះឈ្មោះក្នុងសំបុត្របញ្ចាំនោះ នៅមុខពួកយូដាទាំងប៉ុន្មាន ដែលអង្គុយនៅទីលាននៃគុក
ខណៈនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់យេរេមា ក្នុងព្រះវិហារនៃព្រះយេហូវ៉ាឲ្យបណ្តាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារាជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។
រួចស្តេចទ្រង់បង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក នឹងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក នឹងហោរាយេរេមាមក តែព្រះយេហូវ៉ាទ្រង់បានលាក់លោកទុក។
ដូច្នេះ យេរេមាក៏ហៅបារូក ជាកូននេរីយ៉ាមក ហើយបារូកក៏សរសេរអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ាចុះក្នុងក្រាំងតាមមាត់យេរេមា ជាព្រះបន្ទូលដែលទ្រង់បានមានបន្ទូលដល់លោក
ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មានក៏ទូលស្តេចថា សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង នឹងពួកបណ្តាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺរកតែឲ្យគេបានអន្តរាយវិញ
ពីព្រោះគេខ្លាចពួកខាល់ដេ ដោយព្រោះអ៊ីសម៉ាអែល ជាកូននេថានា បានសំឡាប់កេដាលា ជាកូនអ័ហ៊ីកាម ជាអ្នកដែលស្តេចបាប៊ីឡូនតាំងឡើង ជាចៅហ្វាយលើស្រុក។
គឺទាំងប្រុសទាំងស្រីនឹងកូនក្មេង ពួកបុត្រីរបស់ស្តេច នឹងបណ្តាមនុស្សដែលនេប៊ូសារ៉ាដាន ជាមេទ័ពធំ បានទុកឲ្យនៅជាមួយនឹងកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ព្រមទាំងហោរាយេរេមា នឹងបារូក ជាកូននេរីយ៉ា
វេទនាដល់អ្នករាល់គ្នា កាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ពីព្រោះកាលពីដើម ពួកឰយុកោបានប្រព្រឹត្តនឹងពួកហោរាក្លែងក្លាយយ៉ាងដូច្នោះដែរ