Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 43:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដូច្នេះ​យ៉ូហា‌ណាន ជា​កូន​ការា នឹង​ពួក​មេ‌ទ័ព​ទាំង​អស់ ព្រម​ទាំង​ជន​ទាំង‌ឡាយ គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​នៅ​ក្នុង​ស្រុក​យូដា​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ យ៉ូ‌ហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​អស់ ព្រម​ទាំង​ជន​ទាំង‌ឡាយ គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​នៅ​ក្នុង​ស្រុក​យូដា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា ពួក​មេ‌ទ័ព និង​ប្រជា‌ជន​ទាំង​អស់ មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​យូដា​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា ពួក​មេ‌ទ័ព និង​ប្រជា‌ជន​ទាំង​អស់ មិន​ព្រម​ស្ដាប់​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​យូដា​ឡើយ។

សូមមើលជំពូក ចម្លង




យេរេមា 43:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​បណ្តាជន​ទាំង‌ឡាយ ទាំង​តូច ទាំង​ធំ នឹង​ពួក​មេ‌ទ័ព ក៏​នាំ​គ្នា​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ពី​ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ។


គ្រា​កាល​លោក​កំពុង​តែ​ទូល​នឹង​ស្តេច​នៅ​ឡើយ នោះ​ទ្រង់​មាន​បន្ទូល​កាត់​ថា តើ​យើង​បាន​តាំង​ឯង ឲ្យ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ស្តេច​ឬ ចូរ​នៅ​ស្ងៀម​ទៅ ឯង​ចង់​ឲ្យ​គេ​ប្រហារ​ឯង​បង់​ធ្វើ​អី ដូច្នេះ លោក​ក៏​លែង​ពោល ដោយ​ពាក្យ​នេះ​ថា ទូលបង្គំ​ដឹង​ពិត​ថា ព្រះ‌ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​ព្រះ‌ករុណា​ទៅ ដោយ​ព្រោះ​បាន​ធ្វើ​អំពើ​យ៉ាង​នេះ ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដាស់‌តឿន​របស់​ទូលបង្គំ។


៙ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ យ៉ាង​នោះ អ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​ចំអែត​ខ្លួន​ដោយ​សេចក្ដី​ពិត


នោះ​យើង​បាន​ថា ប្រាជ្ញា​វិសេស​ជាង​កំឡាំង ប៉ុន្តែគេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ


លំដាប់​នោះ​យ៉ូហា‌ណាន ជា​កូន​ការា នឹង​ពួក​មេ‌ទ័ព​ដែល​នៅ​ជា​មួយ​គេ​ក៏​នាំ​យក​សំណល់​ជន​ពី​មីសប៉ា​ទៅ គឺ​ជា​ពួក​អ្នក​ដែល​បាន​ដោះ​ឲ្យ​រួច​ពី​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា​មក ក្រោយ​ដែល​វា​បាន​សំឡាប់​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ហើយ គឺ​បាន​នាំ​ទាំង​ពួក​ទាហាន ពួក​ស្រីៗ នឹង​កូន​ក្មេង ហើយ​ពួក​មនុស្ស​គំរៀវ​ដែល​បាន​នាំ​ត្រឡប់​មក​ពី​គីបៀន​វិញ


ដូច្នេះ នៅ​ថ្ងៃ​នេះ​ឯង ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ក្នុង​ការ​អ្វី​ដែល​ទ្រង់​បាន​ចាត់​ខ្ញុំ​មក​ប្រាប់​អ្នក​រាល់​គ្នា​នោះ​សោះ


រួច​លោក​ហៅ​យ៉ូហា‌ណាន ជា​កូន​ការា នឹង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ហើយ​បណ្តាជន​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត


តែ​គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក ដើម្បី​នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​គេ ដោយ​លែង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម