ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នែ ឯងដែលអាស្រ័យនៅច្រកភ្នំ ជាថ្មដានៅវាលអើយ អញទាស់នឹងឯងហើយ ឯងអួតថា តើអ្នកណានឹងចុះមកទាស់នឹងយើង ឬអ្នកណានឹងចូលមកក្នុងទីលំនៅរបស់យើងបាន
យេរេមា 22:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសំបុកនៅដើមតាត្រៅអើយ កាលណាសេចក្ដីទុក្ខវេទនាមកលើឯង ដូចជាស្ត្រីដែលឈឺចាប់នឹងសំរាលកូន នោះឯងនឹងគួរអាណិតយ៉ាងណាទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសម្បុកនៅដើមតាត្រៅអើយ កាលណាសេចក្ដីទុក្ខវេទនាមកលើអ្នក ដូចជាស្ត្រីដែលឈឺចាប់សម្រាលកូន នោះអ្នកគួរឲ្យអាណិតយ៉ាងណាទៅ!។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់ និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។ ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូរ រមួលខ្លួន ដូចស្ត្រីសម្រាលកូន!»។ អាល់គីតាប អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់ និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។ ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូរ រមួលខ្លួន ដូចស្ត្រីសំរាលកូន!»។ |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នែ ឯងដែលអាស្រ័យនៅច្រកភ្នំ ជាថ្មដានៅវាលអើយ អញទាស់នឹងឯងហើយ ឯងអួតថា តើអ្នកណានឹងចុះមកទាស់នឹងយើង ឬអ្នកណានឹងចូលមកក្នុងទីលំនៅរបស់យើងបាន
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលពីដំណើរដំណាក់នៃស្តេចយូដាដូច្នេះឯងទុកដូចជាស្រុកកាឡាត ហើយដូចកំពូលភ្នំល្បាណូនដល់អញ ប៉ុន្តែ ប្រាកដជាអញនឹងធ្វើឲ្យឯងទៅជាទីស្ងាត់ជ្រងំវិញ ជាទីក្រុងដែលឥតមានមនុស្សនៅ
មានឮសំឡេងនៅលើទីខ្ពស់ត្រងិល គឺជាពួកកូនចៅអ៊ីស្រាអែល ដែលយំ ហើយទូលអង្វរ ដោយព្រោះគេបានបង្ខូចផ្លូវខ្លួន ហើយបានភ្លេចព្រះយេហូវ៉ា ជាព្រះនៃខ្លួនទៅ
ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន ទៅអាស្រ័យនៅក្នុងថ្មចុះ ត្រូវឲ្យបានដូចជាព្រាប ដែលធ្វើសំបុកនៅមាត់ចំរែះរអាង
ត្រង់ឯសេចក្ដីគួរស្ញែងខ្លាចរបស់ឯងនោះ គឺជាសេចក្ដីអំនួតក្នុងចិត្តឯង បានបញ្ឆោតខ្លួនទេ ឱឯងដែលអាស្រ័យនៅក្រហែងថ្មដា ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើឯងធ្វើសំបុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែអញនឹងទំលាក់ឯងចុះពីនោះមកដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងកើតមានសេចក្ដីបារម្ភព្រួយ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសំរាលកូន
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មានសត្វឥន្ទ្រីយ៉ាងធំ ពេញដោយស្លាបគ្រប់ពណ៌ ដែលមានចំអេងស្លាបធំ ហើយវែង វាហើរមកដល់ព្រៃល្បាណូន កាច់យកចុងដើមតាត្រៅ១
អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ កាលណាគេមានសេចក្ដីវេទនា នោះគេនឹងស្វែងរកអញយ៉ាងស្រវាស្រទេញ។
គេមិនបានអំពាវនាវដល់អញ ដោយស្មោះពីចិត្តទេ គឺបានស្រែកទ្រហោនៅលើដំណេកគេវិញ គេប្រជុំគ្នាឲ្យបានស្រូវ នឹងទឹកទំពាំងបាយជូរ តែគេបះបោរនឹងអញវិញ
ទោះបើគេជីកទំលុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏ដោយ គង់តែដៃអញនឹងចាប់គេមកពីទីនោះដែរ ហើយទោះបើគេប្រឹងឡើងទៅដល់ស្ថានសួគ៌ គង់តែអញនឹងនាំគេចុះពីនោះមកវិញ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើឯងហើរឡើងទៅយ៉ាងខ្ពស់ ដូចជាឥន្ទ្រី ហើយធ្វើសំបុកឯងនៅកណ្តាលអស់ទាំងផ្កាយក៏ដោយ គង់តែអញនឹងនាំឯងចុះពីទីនោះមកដែរ។
វេទនាដល់មនុស្សដែលបានកំរៃទុច្ចរិតសំរាប់ផ្ទះខ្លួន ដើម្បីនឹងតាំងសំបុកខ្លួននៅលើទីខ្ពស់ ឲ្យបានរួចពីកណ្តាប់ដៃនៃសេចក្ដីអាក្រក់
គាត់ក៏ក្រឡេកឃើញសាសន៍កែនដែរ រួចគាត់បញ្ចេញព្រះបន្ទូល ដោយពាក្យថា ទីលំនៅរបស់ឯងមាំណាស់ ឯងមានសំបុកនៅលើថ្មដា