យេរេមា 22:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ព្រះយេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចសាសន៍យូដាជាចិញ្ចៀនត្រានៅដៃស្តាំអញក៏ដោយ គង់តែអញនឹងកន្ត្រាក់ចេញទៅដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ព្រះយេហូវ៉ាស្បថថា៖ ដូចជាយើងរស់នៅ ទោះបើព្រះបាទកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចសាសន៍យូដា ជាចិញ្ចៀនត្រានៅដៃស្តាំយើងក៏ដោយ គង់តែយើងនឹងកន្ត្រាក់ចេញទៅដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ទៅកាន់ព្រះបាទយេកូនាស បុត្ររបស់ស្ដេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា៖ «ទោះបីអ្នកប្រៀបបាននឹងត្រាដែលយើងពាក់នៅដៃស្ដាំក្ដី ក៏យើងត្រូវដកអ្នកចេញដែរ។ សូមមើលជំពូកអាល់គីតាប24 អុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់ទៅកាន់ស្តេចយេកូនាស បុត្ររបស់ស្ដេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា៖ «ទោះបីអ្នកប្រៀបបាននឹងត្រាដែលយើងពាក់នៅដៃស្ដាំក្ដី ក៏យើងត្រូវដកអ្នកចេញដែរ។ សូមមើលជំពូក |
៙ សូមប្តិតខ្ញុំម្ចាស់និត្យនៅព្រះទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង ដ្បិតសេចក្ដីស្រឡាញ់មានកំឡាំង ដូចជាសេចក្ដីស្លាប់ ហើយសេចក្ដីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង មនុស្សស្លាប់ ហើយជំហួលនៃសេចក្ដីនោះក៏ជាជំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ
ព្រះយេហូវ៉ា ទ្រង់បង្ហាញ ឲ្យខ្ញុំឃើញផ្លែល្វា២ល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្នុងពេលក្រោយដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានចាប់យេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា នឹងពួករចនា ហើយពួកជាង ដឹកចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនផង