ជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្ដីសុចរិត ហើយក្នុងផ្លូវច្រកនោះគ្មានសេចក្ដីស្លាប់ឡើយ។
យេរេមា 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឯងត្រូវប្រាប់ដល់ជនជាតិនេះថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញដាក់ផ្លូវជីវិត នឹងផ្លូវស្លាប់នៅមុខឯងរាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវប្រាប់ដល់ជនជាតិនេះថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងដាក់ផ្លូវជីវិត និងផ្លូវស្លាប់នៅមុខអ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចំណែកឯប្រជាជននោះវិញ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងមានផ្លូវពីរឲ្យអ្នករាល់គ្នាជ្រើសរើស គឺផ្លូវនៃជីវិត និងផ្លូវនៃសេចក្ដីស្លាប់។ អាល់គីតាប «ចំណែកឯប្រជាជននោះវិញ ចូរប្រាប់ពួកគេដូចតទៅ: “អុលឡោះតាអាឡាមានបន្ទូលថា យើងមានផ្លូវពីរឲ្យអ្នករាល់គ្នាជ្រើសរើស គឺផ្លូវនៃជីវិត និងផ្លូវនៃសេចក្ដីស្លាប់។ |
ជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្ដីសុចរិត ហើយក្នុងផ្លូវច្រកនោះគ្មានសេចក្ដីស្លាប់ឡើយ។
រួចយេរេមាទូលដល់សេដេគាថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងគង់ព្រះជន្មនៅ ហើយទីក្រុងនេះក៏មិនត្រូវដុតនឹងភ្លើងដែរ គឺទ្រង់ នឹងពួកវង្សាទ្រង់នឹងបានរួចជីវិត
មើល នៅថ្ងៃនេះ អញបានដាក់សំញែងជីវិត នឹងសេចក្ដីល្អនៅមុខឯង ព្រមទាំងសេចក្ដីស្លាប់ នឹងសេចក្ដីអាក្រក់ផង
អញអាងដល់ស្ថានសួគ៌ នឹងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត នឹងសេចក្ដីស្លាប់ ទាំងព្រះពរ នឹងសេចក្ដីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះ ចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង