នោះការជ័យជំនះរបស់មនុស្សអាក្រក់នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិលល្មើសក៏នៅតែ១ភ្លែតទេ
ម៉ាថាយ 27:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយ ក៏យកប្រាក់៣០ទៅឲ្យដល់ពួកសង្គ្រាជ នឹងពួកចាស់ទុំវិញ ព្រះគម្ពីរខ្មែរសាកល ពេលនោះ យូដាសដែលក្បត់ព្រះយេស៊ូវឃើញថាព្រះអង្គត្រូវគេផ្ដន្ទាទោស ក៏មានវិប្បដិសារី ហើយប្រគល់កាក់ប្រាក់សាមសិបនោះទៅពួកនាយកបូជាចារ្យ និងពួកចាស់ទុំវិញ Khmer Christian Bible កាលយូដាសជាអ្នកក្បត់ព្រះយេស៊ូឃើញថា ពួកគេផ្ដន្ទាទោសព្រះអង្គដូច្នេះក៏សោកស្ដាយ គាត់បានប្រគល់កាក់ប្រាក់សាមសិបកាក់ទៅឲ្យពួកសម្ដេចសង្ឃ និងពួកចាស់ទុំវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយូដាស ជាអ្នកក្បត់ព្រះអង្គឃើញថាព្រះអង្គជាប់ទោស គាត់សោកស្តាយជាខ្លាំង ហើយយកប្រាក់កាក់សាមសិបស្លឹង ទៅប្រគល់ឲ្យពួកសង្គ្រាជ និងពួកចាស់ទុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលយូដាសជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូ ឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឲ្យពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*វិញ អាល់គីតាប កាលយូដាស ជាអ្នកដែលនាំគេមកចាប់អ៊ីសា ឃើញគេកាត់ទោសអ៊ីសាដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឲ្យពួកអ៊ីមុាំ និងពួកអះលីជំអះវិញ |
នោះការជ័យជំនះរបស់មនុស្សអាក្រក់នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិលល្មើសក៏នៅតែ១ភ្លែតទេ
តែបើគោនោះបានជល់ដល់បាវប្រុសឬបាវស្រីគេវិញ នោះត្រូវសងតែប្រាក់៣០រៀលទៅចៅហ្វាយវាបានហើយ ឯរូបគោត្រូវចោលសំឡាប់នឹងថ្មទៅ។
រួចព្រះយេហូវ៉ាទ្រង់បង្គាប់មកខ្ញុំថា ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូនចុះ គឺជាដំឡៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃដល់ខ្ញុំ នោះខ្ញុំក៏យកប្រាក់៣០ដួងនោះ ទៅបោះឲ្យជាងស្មូនក្នុងព្រះវិហារនៃព្រះយេហូវ៉ា
កំពុងពេលបាយយប់នោះឯង កាលអារក្សបានបញ្ចូលចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យបញ្ជូនទ្រង់ហើយ
ក្រោយដែលទទួលចំណិតនោះហើយ នោះអារក្សសាតាំងក៏ចូលវា រួចព្រះយេស៊ូវមានបន្ទូលទៅវាថា ការអ្វីដែលអ្នកគិតធ្វើ នោះចូរធ្វើជាប្រញាប់ទៅចុះ
ដូច្នេះ កាលយូដាសបានទទួលពួកទាហាន នឹងពួកអាជ្ញាខ្លះ ពីពួកសង្គ្រាជ នឹងពួកផារិស៊ីហើយ នោះក៏នាំគ្នាទៅឯទីនោះ មានទាំងកាន់គោម ចន្លុះ នឹងគ្រឿងសស្ត្រាវុធផង
(រីឯមនុស្សនេះបានទិញដីវាល ដោយសាររង្វាន់នៃការទុច្ចរិតរបស់ខ្លួនវា ប៉ុន្តែវាដួលទៅមុខធ្លាយពោះ ហើយពោះវៀនក៏ចេញទ្រេល
ព្រោះសេចក្ដីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើង ប្រយោជន៍ឲ្យបានសង្គ្រោះ ជាសេចក្ដីដែលមិនត្រូវស្តាយឡើយ តែសេចក្ដីព្រួយរបស់លោកីយ នោះបង្កើតសេចក្ដីស្លាប់វិញ