ម៉ាថាយ 12:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ ហើយបានសោយនំបុ័ងតាំងទុក ដែលគ្មានច្បាប់ឲ្យទ្រង់សោយ ឬពួកដែលនៅជាមួយនឹងទ្រង់ផង ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ ព្រះគម្ពីរខ្មែរសាកល គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ ហើយនាំគ្នាហូបនំប៉័ងតាំងថ្វាយដែលច្បាប់ហាមមិនឲ្យលោក និងពួកអ្នកដែលនៅជាមួយលោកហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ។ Khmer Christian Bible គឺស្ដេចបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ ហើយបរិភោគនំប៉័ងតាំងថ្វាយព្រះជាម្ចាស់ដែលវិន័យមិនអនុញ្ញាតឲ្យស្ដេច និងគូកនបរិភោគឡើយ លើកលែងតែសង្ឃប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ដែលច្បាប់ហាមមិនឲ្យស្ដេចសោយ ឬពួកអ្នកដែលនៅជាមួយបរិភោគទេ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមគម្ពីរវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលបរិភោគនំប៉័ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ? អាល់គីតាប គឺទតចូលទៅក្នុងដំណាក់របស់អុលឡោះ ហើយយកនំបុ័ងដែលគេទុកជូនអុលឡោះ មកបរិភោគជាមួយពួកអ្នកបម្រើ។ តាមគីតាបហ៊ូកុំ មានតែអ៊ីមុាំប៉ុណ្ណោះ ដែលបរិភោគនំបុ័ងនេះបាន រីឯស្តេចគ្មានសិទ្ធិបរិភោគទេ ហើយពួកអ្នកបម្រើក៏គ្មានសិទ្ធិបរិភោគដែរ តើអ្នករាល់គ្នាធ្លាប់អានអាយិតនោះឬទេ? |
ម៉ូសេក៏បង្គាប់អើរ៉ុននឹងពួកកូនលោកថា ចូរស្ងោរសាច់នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចបរិភោគនៅទីនោះចុះ ព្រមទាំងនំបុ័ងដែលនៅក្នុងកញ្ច្រែងនៃពិធីតាំងជាសង្ឃផង ដូចជាខ្ញុំបានទទួលបង្គាប់ហើយថា ត្រូវឲ្យអើរ៉ុន នឹងពួកកូនលោកបរិភោគរបស់ទាំងនោះ
តែទ្រង់មានបន្ទូលតបថា តើអ្នករាល់គ្នាមិនដែលមើលរឿង ពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ នឹងពួកអ្នកនៅជាមួយបានឃ្លានទេឬអី
ឬអ្នករាល់គ្នាមិនបានមើលក្នុងក្រិត្យវិន័យទេឬអីថា នៅថ្ងៃឈប់សំរាក នោះពួកសង្ឃ នៅក្នុងព្រះវិហារ ក៏ប្រព្រឹត្តរំលងច្បាប់នៃថ្ងៃឈប់សំរាក ឥតមានទោសវិញ
គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ នៅក្នុងជាន់ដែលអ័បៀថើរធ្វើជាសំដេចសង្ឃ ហើយបានសោយនំបុ័ងតាំងទុក ទាំងចែកឲ្យពួកអ្នកដែលនៅជាមួយផង ដែលគ្មានច្បាប់ឲ្យទ្រង់សោយសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ
ដែលទ្រង់យាងចូលទៅក្នុងដំណាក់ព្រះ យកនំបុ័ងតាំងទុកទៅសោយ ទាំងចែកឲ្យពួកអ្នកនៅជាមួយនឹងទ្រង់ផង ដែលគ្មានច្បាប់ឲ្យបរិភោគសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ
ដ្បិតគេបានធ្វើរោងឧបោសថ ដែលប៉ែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង នឹងតុ ហើយនំបុ័ងតាំងទុក
សង្ឃឆ្លើយតបថា ខ្ញុំគ្មាននំបុ័ងធម្មតានៅក្នុងបន្ទុករបស់ខ្ញុំទេ មានតែនំបុ័ងបរិសុទ្ធប៉ុណ្ណោះ បើពួកកំឡោះនោះបានតមតែស្រីប៉ុណ្ណោះ នោះបានហើយ
ដូច្នេះសង្ឃក៏ឲ្យនំបុ័ងបរិសុទ្ធទៅលោក ដ្បិតនៅទីនោះគ្មាននំបុ័ងណាផ្សេងទៀតឡើយ មានតែនំបុ័ងតាំងទុកប៉ុណ្ណោះ គឺជានំបុ័ងដែលបានយកចេញពីចំពោះព្រះយេហូវ៉ាមក ដើម្បីនឹងដាក់នំបុ័ងក្តៅ នៅថ្ងៃដែលគេយកនំបុ័ងចាស់នោះចេញ។