ម៉ាថាយ 12:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឬអ្នករាល់គ្នាមិនបានមើលក្នុងក្រិត្យវិន័យទេឬអីថា នៅថ្ងៃឈប់សំរាក នោះពួកសង្ឃ នៅក្នុងព្រះវិហារ ក៏ប្រព្រឹត្តរំលងច្បាប់នៃថ្ងៃឈប់សំរាក ឥតមានទោសវិញ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 មួយវិញទៀត តើអ្នករាល់គ្នាមិនដែលអានក្នុងក្រឹត្យវិន័យទេឬថា នៅថ្ងៃសប្ប័ទពួកបូជាចារ្យក្នុងព្រះវិហារល្មើសថ្ងៃសប្ប័ទក៏គ្មានទោសដែរ? សូមមើលជំពូកKhmer Christian Bible5 តើអ្នករាល់គ្នាមិនបានអានគម្ពីរវិន័យទេឬ? គឺនៅថ្ងៃសប្ប័ទ សង្ឃក្នុងព្រះវិហារដែលបំពានវិន័យថ្ងៃសប្ប័ទ គ្មានទោសទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 តើអ្នករាល់គ្នាមិនបានអានគម្ពីរក្រឹត្យវិន័យដែលថា នៅថ្ងៃសប្ប័ទ ពួកសង្ឃនៅក្នុងព្រះវិហារប្រព្រឹត្តរំលងច្បាប់ថ្ងៃសប្ប័ទ តែគ្មានទោសទេឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ម្យ៉ាងទៀត នៅថ្ងៃសប្ប័ទ ពួកបូជាចារ្យដែលបំពេញមុខងារនៅក្នុងព្រះវិហារ* សុទ្ធតែរំលោភលើក្រឹត្យវិន័យថ្ងៃសប្ប័ទ តែឥតមានទោសឡើយ តើអ្នករាល់គ្នាដែលអានគម្ពីរវិន័យនោះទេ? សូមមើលជំពូកអាល់គីតាប5 ម្យ៉ាងទៀត នៅថ្ងៃជំអាត់ អ៊ីមុាំដែលបំពេញមុខងារនៅក្នុងម៉ាស្ជិទ សុទ្ធតែរំលោភលើហ៊ូកុំថ្ងៃជំអាត់ តែឥតមានទោសឡើយ តើអ្នករាល់គ្នាដែលអានគីតាបហ៊ូកុំនោះទេ? សូមមើលជំពូក |
ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងបង្អាប់ទីបរិសុទ្ធរបស់អញ នឹងសេចក្ដីអំនួតរបស់អំណាចឯងរាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃឯង ព្រមទាំងសំណប់ចិត្តឯងរាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលឯងបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ