រួចកាលទ្រង់បានបង្គាប់ ឲ្យហ្វូងមនុស្សអង្គុយនៅលើស្មៅហើយ នោះទ្រង់យកនំបុ័ង៥ដុំ នឹងត្រី២នោះ ងើបទតទៅលើមេឃ ទាំងប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស
ម៉ាកុស 8:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានត្រីតូចៗខ្លះដែរ កាលទ្រង់បានប្រទានពរហើយ នោះក៏បង្គាប់ឲ្យលើកយកទៅឲ្យគេទៀត ព្រះគម្ពីរខ្មែរសាកល ពួកគេមានត្រីតូចៗខ្លះដែរ ដូច្នេះព្រះអង្គក៏ប្រទានពរ ហើយប្រាប់ពួកគេឲ្យចែកត្រីទាំងនោះដែរ។ Khmer Christian Bible ពួកគេមានត្រីខ្លះ ព្រះអង្គក៏ឲ្យពរ និងប្រាប់ពួកគេឲ្យចែកត្រីទាំងនោះទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមានត្រីតូចៗខ្លះដែរ កាលអរព្រះគុណរួចហើយ ព្រះអង្គក៏បង្គាប់ពួកសិស្សឲ្យចែកត្រីទាំងនោះទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ រួចប្រាប់ពួកសិស្សឲ្យចែកត្រីទាំងនោះដល់គេ។ អាល់គីតាប គេមានត្រីតូចៗខ្លះដែរ។ អ៊ីសាអរគុណអុលឡោះ រួចប្រាប់ពួកសិស្សឲ្យចែកត្រីទាំងនោះដល់គេ។ |
រួចកាលទ្រង់បានបង្គាប់ ឲ្យហ្វូងមនុស្សអង្គុយនៅលើស្មៅហើយ នោះទ្រង់យកនំបុ័ង៥ដុំ នឹងត្រី២នោះ ងើបទតទៅលើមេឃ ទាំងប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស
នោះទ្រង់បង្គាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី រួចទ្រង់យកនំបុ័ង៧នោះមក ក៏អរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅជូនដល់ហ្វូងមនុស្ស គេក៏លើកទៅ
ហេតុអ្វីបានជាមើលឃើញកំទេច ដែលនៅក្នុងភ្នែកប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែកខ្លួនវិញសោះ
ទ្រង់មានបន្ទូលទៅគេថា កូនរាល់គ្នាអើយ តើមានអ្វីបរិភោគឬទេ គេទូលឆ្លើយថា គ្មានទេ