ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីពូជអំបូរសាប់យូល៉ូន គឺក្រុងរីម៉ូនរ នឹងដំបន់នៅជុំវិញ ក្រុងតាបោរ នឹងដំបន់នៅជុំវិញ
ពួកចៅហ្វាយ 20:45 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដាឈ្មោះរីម៉ូន ហើយពួកម្ខាងក៏វាយសំឡាប់ម្នាក់ៗ រៀងតាមផ្លូវ អស់៥ពាន់នាក់ទៀត ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសំឡាប់បាន២ពាន់នាក់ថែមទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ងាកបែររត់ទៅទីរហោស្ថាន ទៅដល់ថ្មដារីម៉ូន ប៉ុន្ដែ ពួកអ៊ីស្រាអែលសម្លាប់ពួកគេអស់ប្រាំពាន់នាក់នៅតាមផ្លូវ ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសម្លាប់បានពីរពាន់នាក់ថែមទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមទាហានបេនយ៉ាមីន ដែលរត់គេចខ្លួនឆ្ពោះទៅវាលរហោស្ថាន មានប្រាំពាន់នាក់ត្រូវគេសម្លាប់ នៅតាមផ្លូវទៅផ្ទាំងថ្មរីម៉ូន។ កងទ័ពអ៊ីស្រាអែលដេញតាមពួកគេរហូតដល់គីដូម ហើយសម្លាប់បានពីរពាន់នាក់ថែមទៀត។ អាល់គីតាប ក្នុងចំណោមទាហានពុនយ៉ាមីន ដែលរត់គេចខ្លួនឆ្ពោះទៅវាលរហោស្ថាន មានប្រាំពាន់នាក់ត្រូវគេសម្លាប់ នៅតាមផ្លូវទៅផ្ទាំងថ្មរីម៉ូន។ កងទ័ពអ៊ីស្រអែលដេញតាមពួកគេ រហូតដល់គីដូម ហើយសម្លាប់បានពីរពាន់នាក់ថែមទៀត។ |
ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីពូជអំបូរសាប់យូល៉ូន គឺក្រុងរីម៉ូនរ នឹងដំបន់នៅជុំវិញ ក្រុងតាបោរ នឹងដំបន់នៅជុំវិញ
ស្រុកទាំងមូលចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡិម នឹងត្រឡប់ទៅដូចជាស្រុកវាល នោះក្រុងយេរូសាឡិមនឹងបានដំកើងឡើង ហើយនឹងនៅកន្លែងធម្មតាចាប់តាំងពីទ្វារបេនយ៉ាមីន រហូតទៅដល់កន្លែងទ្វារដំបូង នឹងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច
ល្បាអូត១ ស៊ីលហ៊ីម១ អាយីន១ នឹងរីម៉ូន១ រួមទាំងអស់មាន២៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
បានជាពួកបេនយ៉ាមីនដែលដួលស្លាប់ថ្ងៃនោះ រួមទាំងអស់មាន២ម៉ឺន៥ពាន់នាក់ សុទ្ធតែជាអ្នកក្លាហានដែលកាន់ដាវគ្រប់គ្នា
នោះពួកជំនុំទាំងអស់គ្នាក៏ចាត់គេឲ្យទៅនិយាយនឹងពួកកូនចៅបេនយ៉ាមីន ដែលនៅថ្មដារីម៉ូននោះ ដោយប្រកាសជាសេចក្ដីមេត្រីនឹងគ្នាទៅវិញទៅមក