សូមឲ្យម្ចាស់បំណុលរឹបយករបស់វាទាំងអស់ទៅ ហើយឲ្យមនុស្សដទៃដណ្តើមយកផលនៃការរបស់វា
បរិទេវ 5:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកមរដករបស់យើងខ្ញុំបានបែរទៅជារបស់ពួកអ្នកដទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏បានទៅជារបស់សាសន៍ក្រៅហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មត៌ករបស់យើងខ្ញុំក្លាយជារបស់អ្នកដទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏ក្លាយជារបស់ជនបរទេស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស ផ្ទះរបស់យើងខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់ជនដទៃ។ អាល់គីតាប ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស ផ្ទះរបស់យើងខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់ជនដទៃ។ |
សូមឲ្យម្ចាស់បំណុលរឹបយករបស់វាទាំងអស់ទៅ ហើយឲ្យមនុស្សដទៃដណ្តើមយកផលនៃការរបស់វា
ស្រុករបស់ឯងរាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងឯងក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់ឯង នៅចំពោះឯងផង ហើយដីនោះត្រូវចោលស្ងាត់ដោយពួកសាសន៍ដទៃបំផ្លាញ
នៅគ្រានោះកូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិបាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។
រាស្ត្របរិសុទ្ធរបស់ទ្រង់បានស្រុកនោះមិនយូរប៉ុន្មានទេ ឯពួកខ្មាំងសត្រូវរបស់យើងខ្ញុំ គេបានជាន់ឈ្លីទីបរិសុទ្ធនៃទ្រង់
ហើយឯងនឹងត្រូវចាកចោលមរដករបស់ឯង ដែលអញបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួនទេ ហើយអញនឹងឲ្យឯងបំរើដល់ពួកខ្មាំងនៅស្រុក១ដែលឯងមិនស្គាល់ ដ្បិតឯងរាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្ដីកំហឹងរបស់អញ ដែលនឹងឆេះជាដរាប។
ផ្ទះគេនឹងទៅជារបស់ផងមនុស្សដទៃ ព្រមទាំងស្រែចំការ នឹងប្រពន្ធរបស់គេដែរ ដ្បិតអញនឹងលូកដៃទៅលើពួកអ្នកស្រុក នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
អញនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃទុកជារំពា នឹងដល់ពួកអាក្រក់នៅផែនដីទុកជារបឹប ហើយពួកនោះនឹងធ្វើបង្អាប់ទៅ
ដូច្នេះ អញនឹងនាំសាសន៍ដែលកាចអាក្រក់បំផុតឲ្យមក សាសន៍នោះនឹងចាប់យកផ្ទះសំបែងរបស់គេបាន អញនឹងបំបាត់សេចក្ដីអំនួតរបស់មនុស្សខ្លាំងពូកែដែរ ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេនឹងត្រូវអាប់ឱនចុះ
ដ្បិតគេបានសាបព្រោះជាខ្យល់ ហើយនឹងច្រូតកាត់បានជាខ្យល់គួចវិញ ឥតមានដើមស្រូវសោះ ក៏គ្មានគ្រាប់ល្មមនឹងកិនធ្វើជាម្សៅបានផង ឬបើកើតមានផលដែរ នោះមនុស្សដទៃនឹងលេបបាត់ទៅ។
អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានទុកដូចជាភាជនៈ ដែលឥតមានអ្នកណាចូលចិត្តសោះ
ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបជាន់ ហើយផ្ទះគេនឹងត្រូវចោលស្ងាត់ទទេ អើ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងដាំចំការទំពាំងបាយជូរ តែមិនបានផឹកអ្វីពីនោះឡើយ។