យេរេមា 17:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ហើយឯងនឹងត្រូវចាកចោលមរដករបស់ឯង ដែលអញបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួនទេ ហើយអញនឹងឲ្យឯងបំរើដល់ពួកខ្មាំងនៅស្រុក១ដែលឯងមិនស្គាល់ ដ្បិតឯងរាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្ដីកំហឹងរបស់អញ ដែលនឹងឆេះជាដរាប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 អ្នកនឹងត្រូវចាកចោលមត៌ករបស់អ្នក ដែលយើងបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួន យើងនឹងឲ្យអ្នកបម្រើដល់ពួកខ្មាំងនៅស្រុកមួយដែលអ្នកមិនស្គាល់ ដ្បិតអ្នករាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្ដីក្រោធរបស់យើង ដែលនឹងឆេះជារៀងរហូត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 អ្នកនឹងប្រគល់ស្រុកដែលយើងបានចែក ឲ្យអ្នក ទៅសាសន៍ដទៃ។ យើងនឹងឲ្យអ្នកក្លាយទៅជាទាសករ របស់ខ្មាំងក្នុងស្រុកមួយដែលអ្នកពុំស្គាល់ ដ្បិតអ្នករាល់គ្នាបានបញ្ឆេះកំហឹងរបស់យើង ហើយភ្លើងនៃកំហឹងនេះនឹងឆេះរហូតតទៅ»។ សូមមើលជំពូកអាល់គីតាប4 អ្នកនឹងប្រគល់ស្រុកដែលយើងបានចែក ឲ្យអ្នក ទៅសាសន៍ដទៃ។ យើងនឹងឲ្យអ្នកក្លាយទៅជាទាសករ របស់ខ្មាំងក្នុងស្រុកមួយដែលអ្នកពុំស្គាល់ ដ្បិតអ្នករាល់គ្នាបានបញ្ឆេះកំហឹងរបស់យើង ហើយភ្លើងនៃកំហឹងនេះនឹងឆេះរហូតតទៅ»។ សូមមើលជំពូក |
ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។
តែកាលគេមានសេចក្ដីស្រាកស្រាន្តបន្តិច នោះគេបានប្រព្រឹត្តសេចក្ដីអាក្រក់ នៅចំពោះទ្រង់វិញទៀត បានជាទ្រង់ទុកគេ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឲ្យពួកនោះមានអំណាចលើគេ ប៉ុន្តែកាលគេបានវិលមកអំពាវនាវរកទ្រង់ទៀត នោះទ្រង់ក៏ឮពីលើមេឃដែរ ហើយបានប្រោសឲ្យគេរួចជាច្រើនដង តាមសេចក្ដីមេត្តាករុណារបស់ទ្រង់
ប៉ុន្តែឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបអស់ទាំងគំនិត ដែលគេប្រឹក្សាគ្នា ដើម្បីសំឡាប់ទូលបង្គំហើយ សូមទ្រង់កុំអត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេឡើយ ក៏កុំឲ្យលុបអំពើបាបរបស់គេពីចំពោះទ្រង់ដែរ គឺឲ្យគេត្រូវដួលនៅចំពោះទ្រង់វិញ សូមទ្រង់សំរេចដល់គេ ក្នុងវេលាដែលទ្រង់មានសេចក្ដីខ្ញាល់ចុះ។
ឱពួកវង្សដាវីឌអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចតាមសេចក្ដីយុត្តិធម៌ ចាប់តាំងពីពេលព្រលឹមស្រាងចុះ ហើយដោះអ្នកណាដែលត្រូវគេប្លន់ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះផង ក្រែងសេចក្ដីក្រោធរបស់អញចេញទៅដូចជាភ្លើង ហើយឆេះជាខ្លាំង ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពន្លត់បានឡើយ ដោយព្រោះអំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្ត
ដូច្នេះ បើកាលណាឯងរាល់គ្នាសួរថា ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់ប្រព្រឹត្តការយ៉ាងនេះដល់យើង នោះទ្រង់នឹងឆ្លើយដល់គេថា ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពដល់ព្រះដទៃនៅក្នុងស្រុកឯងជាយ៉ាងណា ឯងរាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុក១ដែលមិនមែនជារបស់ផងខ្លួនយ៉ាងនោះដែរ។