បទចម្រៀងសាឡូម៉ូន 7:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱនាង ជាអ្នកមានត្រកូលខ្ពស់អើយ ជើងនាងល្អណាស់ហ្ន៎ ដោយពាក់ស្បែកជើងដូច្នេះ ត្រគាកដែលរៀវក្លំរបស់នាងដូចជាត្បូង ជាស្នាដៃនៃជាងឆ្នៃយ៉ាងជំនាញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱនាង ជាអ្នកមានត្រកូលខ្ពស់អើយ ជើងនាងល្អណាស់ហ្ន៎ ដោយពាក់ស្បែកជើងដូច្នេះ ត្រគាកដែលរៀវក្លំរបស់នាងដូចជាត្បូង ជាស្នាដៃនៃជាងច្នៃយ៉ាងជំនាញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ក្សត្រិយ៍អើយ អូនពាក់ស្បែកជើងដូច្នេះស្អាតណាស់! ចង្កេះរបស់អូនរាងមូល ដូចខ្សែក ដែលជាស្នាដៃរបស់ជាងដ៏ចំណាន។ អាល់គីតាប ម្ចាស់ក្សត្រីអើយ អូនពាក់ស្បែកជើងដូច្នេះស្អាតណាស់! ចង្កេះរបស់អូនរាងមូល ដូចខ្សែក ដែលជាស្នាដៃរបស់ជាងដ៏ចំណាន។ |
ឯបុត្រីនៃស្តេច ដែលនៅក្នុងដំណាក់ នាងមានសេចក្ដីរុងរឿង ព្រះភូសារបស់នាងចំរុះដោយមាស។
ត្រូវធ្វើប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ ឲ្យត្រូវតាមរចនានៃពួកជាងដែលមានស្នាដៃ ហើយតាមរបៀបអេផូឌដែរ គឺធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
ត្រូវឲ្យធ្វើខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសឲ្យគេ ពីត្រឹមចង្កេះ ដល់ពាក់កណ្តាលភ្លៅ សំរាប់បាំងកេរខ្មាសគេ
ទ្រង់បានប្រទានឲ្យអ្នកទាំង២នោះមានគំនិតវាងវៃដ៏ពោរពេញ សំរាប់នឹងចាត់ចែងអស់ទាំងការខាងពួកជាងចំឡាក់ នឹងអ្នករចនាផ្សេងៗ ឲ្យបានចេះប៉ាក់ ចេះត្បាញសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត សំរាប់នឹងធ្វើការគ្រប់យ៉ាង ព្រមទាំងបង្កើតការថ្មីផង។
ផ្ចិតនាងរាងដូចជាកែវក្រពុំ ដែលឥតខ្វះស្រាទំពាំងបាយជូរលាយណាឡើយ ពោះនាងប្រៀបដូចជាគំនរស្រូវសាលី មានផ្កាកំភ្លឹងដោតជុំវិញ
តែឪពុកប្រាប់ទៅពួកបាវគាត់ថា ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ចៀន នឹងស្បែកជើងមកឲ្យផង
អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត»។
ប៉ុន្តែ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ដើម្បីកាលណាខ្ញុំមកសួរ ឬនៅឃ្លាតពីអ្នករាល់គ្នាក្តី នោះគង់តែនឹងបានឮនិយាយពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាបានឈរមាំមួនហើយ ព្រមទាំងមានចិត្តមានគំនិតតែ១ ដើម្បីនឹងតតាំងជាមួយគ្នា ដោយនូវសេចក្ដីជំនឿ ខាងឯដំណឹងល្អផង
គេមិនកាន់ជាប់តាមសិរសាទេ ដែលដោយសារសិរសានោះ រូបកាយទាំងមូលបានមានកំឡាំង ហើយជាប់គ្នា ដោយសារសន្លាក់ នឹងសរសៃទាំងប៉ុន្មាន ឲ្យបានចំរើនឡើង ដោយសេចក្ដីចំរើនរបស់ព្រះ។