ហើយពីពូជអំបូរបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា នឹងដំបន់នៅជុំវិញ ក្រុងអាលេមែត នឹងដំបន់នៅជុំវិញ ហើយក្រុងអាន៉ាថោត នឹងដំបន់នៅជុំវិញ ទីក្រុងសំរាប់ពួកគ្រួកេហាត់ទាំងអស់មាន១៣។
នេហេមា 12:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីបេត-គីលកាល ពីស្រុកស្រែចំការកេបា នឹងអាសម៉ាវែតដែរ ពីព្រោះពួកចំរៀង គេបានធ្វើភូមិ នៅព័ទ្ធជុំវិញក្រុងយេរូសាឡិម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពីបេត-គីលកាល ពីតំបន់កេបា និងអាសម៉ាវែតដែរ ដ្បិតពួកចម្រៀងបានសង់ភូមិរបស់ខ្លួន នៅជុំវិញក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បេតគីលកាល តំបន់កេបា និងអាសម៉ាវែត ដ្បិតក្រុមចម្រៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។ អាល់គីតាប បេតគីលកាល តំបន់កេបា និងអាសម៉ាវែត ដ្បិតក្រុមចំរៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។ |
ហើយពីពូជអំបូរបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា នឹងដំបន់នៅជុំវិញ ក្រុងអាលេមែត នឹងដំបន់នៅជុំវិញ ហើយក្រុងអាន៉ាថោត នឹងដំបន់នៅជុំវិញ ទីក្រុងសំរាប់ពួកគ្រួកេហាត់ទាំងអស់មាន១៣។
ហើយពួកកូនចៅបេនយ៉ាមីន គេនៅចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល នឹងដំបន់នៅជុំវិញ
ឯកូនចៅរបស់ពួកចំរៀងគេក៏មូលគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម ហើយពីអស់ទាំងភូមិនៃពួកនថូផា
ពួកសង្ឃ នឹងពួកលេវីបានញែកខ្លួនជាបរិសុទ្ធ រួចក៏ញែកពួកបណ្តាជន ព្រមទាំងទ្វារទាំងប៉ុន្មាន នឹងកំផែងផង ចេញជាបរិសុទ្ធ។
ខ្ញុំក៏យល់ឃើញថាគេមិនបានចែកចំណែកឲ្យដល់ពួកលេវីទេ បានជាពួកលេវី នឹងពួកចំរៀង ដែលធ្វើការងារ គេបានរត់ទៅឯស្រែចំការរបស់ខ្លួនវិញ
(ភ្នំទាំង២នោះនៅត្រើយទន្លេយ័រដាន់ខាងនាយ គឺទិសខាងថ្ងៃលិច នាស្រុករបស់ពួកសាសន៍កាណាន ត្រង់ស្រុកវាល ទល់មុខនឹងគីលកាល ជិតដើមម៉ៃសាក់របស់ម៉ូរេ)
រួចយ៉ូស្វេ នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកដល់ទីដំឡើងត្រសាលនៅគីលកាលវិញ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញបានប្រមៀលសេចក្ដីដំនៀលរបស់ស្រុកអេស៊ីព្ទពីឯងចេញ គឺហេតុនោះ បានជាគេហៅឈ្មោះកន្លែងនោះថា គីលកាល ដរាបដល់សព្វថ្ងៃនេះ។