នេហេមា 11:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 ហើយពួកកូនចៅបេនយ៉ាមីន គេនៅចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល នឹងដំបន់នៅជុំវិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 កូនចៅបេនយ៉ាមីនក៏បានរស់នៅ ចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល និងភូមិនានាដែលនៅជុំវិញ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 កូនចៅបេនយ៉ាមីនតាំងទីលំនៅនៅកេបា មីគម៉ាស់ អៃ បេតអែល និងស្រុកភូមិជុំវិញ សូមមើលជំពូកអាល់គីតាប31 កូនចៅពុនយ៉ាមីនតាំងទីលំនៅនៅកេបា មីគម៉ាស់ អៃ បេតអែល និងស្រុកភូមិជុំវិញ សូមមើលជំពូក |
នោះទ្រង់រើសពួកមនុស្ស ក្នុងសាសន៍អ៊ីស្រាអែល បានចំនួន៣ពាន់នាក់ ក្នុងពួកនោះ មាន២ពាន់នាក់ នៅជាមួយនឹងទ្រង់នៅត្រង់មីកម៉ាស នឹងលើភ្នំបេត-អែល ហើយ១ពាន់នាក់ទៀតនៅជាមួយនឹងយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯបណ្តាជនដែលសល់នៅ នោះទ្រង់បានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ