ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 11:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម នោះ​មាន​ពួក​កូន​ចៅ​យូដា នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ខ្លះ​ដែរ ខាង​កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូស៊ីយ៉ា ដែល​ជា​កូន​សាការីៗ​ជា​កូន​អ័ម៉ារាៗ​ជា​កូន​សេផាធាៗ​ជា​កូន​ម៉ាលេ‌លាល នេះ​ក្នុង​ពួក​កូន​ចៅ​ពេរេស

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេនយ៉ាមីន​ខ្លះ។ កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូ‌ស៊ីយ៉ា ដែល​ជា​កូន​សាការី សាការី​ជា​កូន​អ័ម៉ារា អ័ម៉ារា​ជា​កូន​សេផាធា សេផាធា​ជា​កូន​ម៉ាលេ‌លាល ក្នុង​ពូជ​ពង្ស​ពេរេស

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ាមីន​មួយ​ចំនួន តាំង​ទី​លំ‌នៅ ក្នុង​ក្រុង​យេរូ‌សាឡឹម។ កូន​ចៅ​យូដា​មាន​លោក​អថា‌យ៉ា​ជា​កូន​របស់​លោក​អ៊ូស៊ី‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​អម៉ា‌រា ដែល​ត្រូវ​ជា​កូន​របស់​លោក​សេផា‌ធា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាលេ‌លាល ក្នុង​អំបូរ​ពេរេស។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ មាន​កូន​ចៅ​យូដា និង​កូន​ចៅ​ពុន‌យ៉ាមីន​មួយ​ចំនួន តាំង​ទី​លំ‌នៅ ក្នុង​ក្រុង​យេរូ‌សាឡឹម។ កូន​ចៅ​យូដា​មាន​លោក​អថា‌យ៉ា​ជា​កូន​របស់​លោក​អ៊ូស៊ី‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អម៉ា‌រា ដែល​ត្រូវ​ជា​កូន​របស់​លោក​សេផា‌ធា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាលេ‌លាល ក្នុង​អំបូរ​ពេរេស។

សូមមើលជំពូក



នេហេមា 11:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​កូន​នោះ​ទាញ​ដៃ​ទៅ​វិញ នោះ​មើល បង​វា​ក៏​សំរាល​ចេញ​មក ហើយ​ឆ្មប​និយាយ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ប្រជែង​ចេញ​មក​ដូច្នេះ នោះ​គេ​ដាក់​ឈ្មោះ​ថា ពេរេស


នេះ​ជា​ពួក​នាយ​ក្នុង​ខេត្ត ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ទី​ក្រុង​នៃ​ស្រុក​យូដា​ឯ​ទៀត នោះ​គ្រប់​គ្នា​ក៏​នៅ​ក្នុង​កេរ្តិ៍‌អាករ ត្រង់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី ពួក​នេធីនិម នឹង​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​របស់​សាឡូម៉ូន​ផង


នឹង​ម្អាសេយ៉ា ជា​កូន​បារូក ដែល​ជា​កូន​កុល-ហូសេៗ ជា​កូន​ហា‌សា‌យ៉ាៗ ជា​កូន​អ័ដា‌យ៉ាៗ ជា​កូន​យ៉ូយ៉ា‌រីបៗ ជា​កូន​សាការីៗ ជា​កូន​ស៊ី‌ឡូនី


យូដា​យក​នាង​តាម៉ារ បង្កើត​បាន​ពេរេស​នឹង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុនៗ​បង្កើត​អើរ៉ាម


ណាសូន​ជា​កូន​អេមី‌ន៉ាដាប់ៗ ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូមៗ ជា​កូន​ពេរេសៗ ជា​កូន​របស់​យូដា


នេះ​ហើយ​ជា​ពង្សាវតារ​របស់​ពេរេស គឺ​ពេរេស​បង្កើត​ហេស្រុន