ឯថ្មដែលទូលបង្គំបានបញ្ឈរទុកជាបង្គោលនេះ នោះនឹងបានជាដំណាក់នៃព្រះ ហើយទូលបង្គំនឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ។
នេហេមា 10:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត យើងរាល់គ្នាក៏តាំងច្បាប់ ឲ្យត្រូវបង់១ភាគក្នុង៣ ក្នុង១រៀលរាល់តែឆ្នាំ សំរាប់ការងារព្រះវិហាររបស់ព្រះនៃយើងរាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត យើងក៏តាំងច្បាប់ ឲ្យត្រូវបង់មួយភាគក្នុងបី ក្នុងមួយសេកែលរាល់ឆ្នាំ សម្រាប់ការងារព្រះវិហាររបស់ព្រះនៃយើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំ យើងត្រូវថ្វាយប្រាក់សុទ្ធមួយជីម្នាក់ សម្រាប់តម្រូវការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ អាល់គីតាប យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំ យើងត្រូវជូនប្រាក់សុទ្ធមួយជីម្នាក់ សម្រាប់តំរូវការក្នុងដំណាក់របស់អុលឡោះជាម្ចាស់ |
ឯថ្មដែលទូលបង្គំបានបញ្ឈរទុកជាបង្គោលនេះ នោះនឹងបានជាដំណាក់នៃព្រះ ហើយទូលបង្គំនឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ។
គឺជារបស់គេថ្វាយ ពីរបឹបដែលចាប់យកបានក្នុងចំបាំង សំរាប់នឹងជួសជុលព្រះវិហារនៃព្រះយេហូវ៉ា
នៅគ្រានោះខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងតែជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃឈប់សំរាក ព្រមទាំងដឹកកណ្តាប់ស្រូវចូលមក នឹងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា នឹងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាក ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ
ដោយប្រព្រឹត្តអំពើអាក្រក់យ៉ាងនេះធ្វើអី ឯពួកឰយុកោរបស់អ្នករាល់គ្នា តើមិនបានធ្វើដូច្នេះទេឬអី ហេតុនោះបានជាព្រះនៃយើងរាល់គ្នា ទ្រង់បាននាំអស់ទាំងសេចក្ដីអាក្រក់នេះ មកលើយើង នឹងលើទីក្រុងនេះផង ប៉ុន្តែអ្នករាល់គ្នានាំឲ្យមានសេចក្ដីក្រោធ មកលើពួកអ៊ីស្រាអែលថែមទៀត ដោយបង្អាប់ដល់ថ្ងៃឈប់សំរាកដូច្នេះ។
រួចខ្ញុំបានធ្វើបន្ទាល់ដល់គេថា អ្នករាល់គ្នាដេកនៅក្បែរកំផែងនេះធ្វើអី បើនៅតែធ្វើដូច្នេះទៀត នោះខ្ញុំនឹងចាប់អ្នករាល់គ្នាហើយ តាំងពីនោះតទៅ គេក៏លែងមកនៅថ្ងៃឈប់សំរាកទៀត
ចំណែកខ្ញុំ ពួកបងប្អូន នឹងពួកអ្នកបំរើខ្ញុំ ក៏អាចនឹងឲ្យគេខ្ចីប្រាក់ នឹងស្រូវ ឲ្យបានការដូចគ្នាបានដែរ ដូច្នេះ ខ្ញុំសូមឲ្យអ្នករាល់គ្នាលែងយកការទៅ
ទ្រង់បានធ្វើឲ្យគេស្គាល់ថ្ងៃឈប់សំរាកដ៏បរិសុទ្ធរបស់ទ្រង់ ព្រមទាំងតាំងឲ្យគេមានក្រិត្យក្រម បញ្ញត្ត នឹងវិន័យ ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់
តែដល់ឆ្នាំទី៧ នោះត្រូវឈប់លែង ហើយទុកដីឲ្យនៅទំនេរវិញ ដើម្បីឲ្យពួកមនុស្សទ័លក្របានចិញ្ចឹមជីវិតផង ហើយសំណល់សល់ពីគេ នោះសត្វនៅវាលទាំងប៉ុន្មាននឹងបានស៊ី ឯដំណាំទំពាំងបាយជូរ នឹងដំណាំអូលីវរបស់ឯង ក៏ត្រូវធ្វើដូច្នោះដែរ។
ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ ហើយនឹងផលដំបូង ពីសេចក្ដីចំរើនរបស់ឯងទាំងអំបាលម៉ានចុះ
ដ្បិតបើសិនជាប្រុងប្រៀបនឹងធ្វើហើយ នោះព្រះទ្រង់ទទួលអ្នកតាមដែលមាន មិនមែនតាមដែលគ្មាននោះទេ