Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 គឺ​ជា​របស់​គេ​ថ្វាយ ពី​របឹប​ដែល​ចាប់​យក​បាន​ក្នុង​ចំបាំង សំរាប់​នឹង​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 គឺ​ជា​របស់ដែល​គេ​ចាប់​យក​បាន​ក្នុង​ចម្បាំង សម្រាប់​នឹង​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 វត្ថុ​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ជយ‌ភណ្ឌ ហើយ​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 វត្ថុ​ទាំង​នោះ​សុទ្ធ​សឹង​ជា​ជយ‌ភ័ណ្ឌ ហើយ​គេ​ញែក​ជូនអុលឡោះ‌តាអាឡា សម្រាប់​ជួស​ជុល​ដំណាក់​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ប្រដាប់​ទាំង​នោះ ស្តេច​ដាវីឌ​ក៏​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​មាស នឹង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​បាន​ចាប់​យក​ពី​អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្ក្រាប​នោះ


ដ្បិត​គេ​បាន​ឲ្យ​ដល់​ពួក​ជាង ដែល​ធ្វើ​ការ​វិញ សំរាប់​នឹង​ប្រើ​ការ​ជួស‌ជុល​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា


ស្តេច​ដាវីឌ​ទ្រង់​ក៏​ថ្វាយ​របស់​ទាំង​នោះ ដល់​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ប្រាក់ ហើយ​មាស​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​មក​ពី​អស់​ទាំង​សាសន៍​ដទៃ គឺ​ពី​សាសន៍​អេដំម សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន នឹង​សាសន៍​អាម៉ា‌លេក។


គឺ​សឡូមិត​នេះ នឹង​បង​ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន ជា​របស់​ដែល​ស្តេច​ដាវីឌ អស់​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស ពួក​មេ​លើ​ទាហាន​១​ពាន់​នាក់ នឹង​លើ​១០០​នាក់ ហើយ​ពួក​មេ‌ទ័ព​ធំ​បាន​ថ្វាយ


ហើយ​របស់​ទាំង​ប៉ុន្មាន ដែល​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត សូល ជា​បុត្រ​គីស អ័ប៊ី‌នើរ ជា​កូន​នើរ នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា បាន​ថ្វាយ​ដែរ របស់​អ្វី​ដែល​អ្នក​ណា​បាន​ថ្វាយ​ក៏​ដោយ នោះ​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​សឡូមិត នឹង​បង​ប្អូន​គាត់​ទាំង​អស់។


ដូច្នេះ ការ​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​ធ្វើ សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា បាន​ធ្វើ​រួច​ជា​ស្រេច ហើយ​ទ្រង់​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់​បាន​ថ្វាយ​ទាំង​ប្រាក់​ទាំង​មាស នឹង​គ្រឿង​ប្រដាប់​ទាំង​អស់ ចូល​ទៅ​ដាក់​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ។


ប៉ុន្តែ ឯ​ប្រាក់ នឹង​មាស​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា​ធ្វើ​ពី​លង្ហិន នឹង​ដែក នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​នាំ​យក​ទាំង​អស់ ចូល​មក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌យេហូវ៉ា​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម