រួចព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅគាល់ផារ៉ោន ដ្បិតអញបានបណ្តាលឲ្យចិត្តទ្រង់នឹងចិត្តនៃពួកមហាតលិកទ្រង់រឹងទទឹង ដើម្បីឲ្យអញបានសំដែងអស់ទាំងទីសំគាល់របស់អញ នៅក្នុងចំណោមពួកគេ
និក្ខមនំ 7:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្ដាជនចេញទៅទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ស្ដេចផារ៉ោនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។ អាល់គីតាប បន្ទាប់មក អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ស្តេចហ្វៀរ៉អ៊ូនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។ |
រួចព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅគាល់ផារ៉ោន ដ្បិតអញបានបណ្តាលឲ្យចិត្តទ្រង់នឹងចិត្តនៃពួកមហាតលិកទ្រង់រឹងទទឹង ដើម្បីឲ្យអញបានសំដែងអស់ទាំងទីសំគាល់របស់អញ នៅក្នុងចំណោមពួកគេ
តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹងដដែល ហើយផារ៉ោនមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។
តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹងទៀត ហើយស្តេចមិនព្រមបើកឲ្យគេទៅទេ
បើឯងមិនព្រមឲ្យរាស្ត្រអញចេញទៅទេ នោះមើល ដល់ថ្ងៃស្អែក អញនឹងនាំហ្វូងកណ្តូបមកក្នុងស្រុក
តែអញដឹងថា ស្ដេចស្រុកអេស៊ីព្ទនឹងមិនព្រមអនុញ្ញាតឲ្យឯងរាល់គ្នាទៅទេ លើកតែដោយដៃខ្លាំងពូកែប៉ុណ្ណោះ
ហើយអញប្រាប់ឯងថា ចូរបើកឲ្យកូនអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញ បើឯងមិនព្រមទេ នោះមើល អញនឹងសំឡាប់កូនច្បងរបស់ឯងចោល។
នោះផារ៉ោនកើតមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់តាមលោកឡើយ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ហើយ។
ដល់ព្រឹកឡើង ផារ៉ោននឹងចេញមកឯមាត់ទឹក នោះត្រូវឲ្យឯងទៅឈរនៅមាត់ទន្លេ ចាំជួបនឹងទ្រង់ចុះ ហើយត្រូវយកដំបងដែលបានប្រែទៅជាពស់ នោះកាន់នៅដៃឯងផង
នោះកង្កែបនឹងថយចេញពីទ្រង់ ពីដំណាក់ទ្រង់ ពីពួកមហាតលិក ហើយពីរាស្ត្រទ្រង់ទៅ នឹងមានសល់នៅតែក្នុងទន្លេប៉ុណ្ណោះ
តែកាលផារ៉ោនឃើញថាបានធូរស្បើយហើយ នោះទ្រង់តាំងព្រះទ័យរឹងទទឹងទៀត ហើយមិនព្រមស្តាប់តាមម៉ូសេនឹងអើរ៉ុនឡើយ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលមក។
បើមិនព្រមឲ្យគេទៅទេ នោះមើល អញនឹងធ្វើឲ្យកើតមានកង្កែប នៅពេញពាសក្នុងអស់ទាំងព្រំស្រុករបស់ឯង
រួចកាលផារ៉ោនឃើញថា ភ្លៀងនឹងព្រឹល ហើយនឹងផ្គរលាន់បានស្ងប់បាត់អស់ហើយ នោះទ្រង់នៅតែធ្វើបាបទៀត គឺទ្រង់តាំងព្រះទ័យរឹងទទឹង ព្រមទាំងពួកមហាតលិកទាំងអស់គ្នាផង
ផារ៉ោនទ្រង់ចាត់គេទៅស៊ើបមើល ក៏ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលដែលបានស្លាប់សោះ ប៉ុន្តែផារ៉ោនមានព្រះទ័យរឹងចចេសមិនព្រមបើកឲ្យបណ្តាជនទៅទេ។
តែបើឯងមិនព្រមវិញ ហើយបះបោរផង នោះឯងនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឱស្ឋនៃព្រះយេហូវ៉ា បានមានបន្ទូលស្រេចហើយ។
ចុះហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡិមទាំងនេះ បានរាថយចេញ ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ គេកាន់ខ្ជាប់តាមសេចក្ដីកំភូត ហើយមិនព្រមវិលមកវិញទេ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទីលំនៅរបស់ឯង នោះនៅកណ្តាលសេចក្ដីប្រវ័ញ្ចបញ្ឆោត ដោយព្រោះសេចក្ដីប្រវ័ញ្ចបញ្ឆោតនោះ បានជាគេមិនព្រមស្គាល់អញឡើយ។
អើ គេបានតាំងចិត្តរឹងដូចជាថ្មដែកភ្លើង ក្រែងគេឮក្រឹត្យវិន័យ នឹងព្រះបន្ទូល ដែលព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ព្រះវិញ្ញាណទ្រង់មកប្រាប់ ដោយសារពួកហោរាពីដើម ដោយហេតុនោះបានជាមានសេចក្ដីក្រោធជាខ្លាំង ចេញពីព្រះយេហូវ៉ានៃពួកពលបរិវារមក
តែស៊ីហុនជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យយើងដើរកាត់ស្រុកទ្រង់ទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបណ្តាលឲ្យស្តេចមានព្រះទ័យ មានព្រះដំរិះរឹងទទឹង ដើម្បីនឹងប្រគល់មកក្នុងកណ្តាប់ដៃនៃឯង ដូចជាមានហើយសព្វថ្ងៃនេះ
ចូរប្រយ័ត កុំឲ្យប្រកែកមិនព្រមស្តាប់តាមព្រះអង្គ ដែលទ្រង់មានបន្ទូលឡើយ ដ្បិតបើសិនជាអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមលោកម៉ូសេ ក្នុងកាលដែលលោកសំដែងព្រះបន្ទូល ឲ្យស្តាប់នៅផែនដី គេមិនបានរួចទោសទៅហើយ នោះចំណង់បើយើងរាល់គ្នា ដែលងាកបែរចេញពីព្រះ ដែលមានបន្ទូលពីស្ថានសួគ៌មក តើតឹងជាងយ៉ាងណាទៅ
ហេតុអ្វីបានជាអ្នករាល់គ្នាតាំងចិត្តរឹងរូស ដូចជាពួកសាសន៍អេស៊ីព្ទ នឹងផារ៉ោនដូច្នេះ កាលក្រោយដែលទ្រង់បានធ្វើការអស្ចារ្យក្នុងពួកគេ នោះតើគេមិនបានបើកឲ្យពួកអ៊ីស្រាអែលចេញទៅបាត់ទេឬអី