យេរេមា 8:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ចុះហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡិមទាំងនេះ បានរាថយចេញ ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ គេកាន់ខ្ជាប់តាមសេចក្ដីកំភូត ហើយមិនព្រមវិលមកវិញទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ចុះហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡិម ទាំងនេះបានវង្វេងចេញ ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ? គេកាន់ខ្ជាប់តាមពាក្យបញ្ឆោត ហើយមិនព្រមវិលមកវិញទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ចុះហេតុដូចម្ដេចបានជាប្រជាជន ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង ហើយចេះតែមានចិត្តសាវាដូច្នេះ? ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។ សូមមើលជំពូកអាល់គីតាប5 ចុះហេតុដូចម្ដេចបានជាប្រជាជន ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង ហើយចេះតែមានចិត្តសាវាដូច្នេះ? ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។ សូមមើលជំពូក |
អើ ពួកអ៊ីស្រាអែលទាំងអស់គ្នាបានរំលងចំពោះក្រឹត្យវិន័យរបស់ទ្រង់ហើយ ក៏បែរចេញ ដើម្បីមិនឲ្យត្រូវស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះ សេចក្ដីបណ្តាសានេះត្រូវចាក់មកលើយើងខ្ញុំ ព្រមទាំងសេចក្ដីសម្បថដែលបានកត់ទុក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើនៃព្រះដែរ ពីព្រោះយើងខ្ញុំបានធ្វើបាបចំពោះទ្រង់
ចូរប្រយ័ត កុំឲ្យប្រកែកមិនព្រមស្តាប់តាមព្រះអង្គ ដែលទ្រង់មានបន្ទូលឡើយ ដ្បិតបើសិនជាអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមលោកម៉ូសេ ក្នុងកាលដែលលោកសំដែងព្រះបន្ទូល ឲ្យស្តាប់នៅផែនដី គេមិនបានរួចទោសទៅហើយ នោះចំណង់បើយើងរាល់គ្នា ដែលងាកបែរចេញពីព្រះ ដែលមានបន្ទូលពីស្ថានសួគ៌មក តើតឹងជាងយ៉ាងណាទៅ