តែម៉ូសេហៅគេឲ្យមក នោះអើរ៉ុន នឹងអស់ទាំងមេពួកជំនុំក៏នាំគ្នាត្រឡប់មកឯលោកវិញ ហើយលោកបាននិយាយនឹងគេ
និក្ខមនំ 34:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះអើរ៉ុននឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់ បានឃើញលោក នោះឃើញស្បែកមុខលោកភ្លឺ ហើយគេខ្លាចមិនហ៊ានទៅជិតលោកឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកអើរ៉ុន និងពួកអ៊ីស្រាអែលទាំងអស់បានឃើញលោកម៉ូសេ នោះឃើញស្បែកមុខលោកភ្លឺ ហើយគេខ្លាចមិនហ៊ានទៅជិតលោកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអើរ៉ុន និងជនជាតិអ៊ីស្រាអែលទាំងអស់ ឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតលោកឡើយ។ អាល់គីតាប ហារូន និងជនជាតិអ៊ីស្រអែលទាំងអស់ ឃើញផ្ទៃមុខរបស់ម៉ូសាបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតគាត់ឡើយ។ |
តែម៉ូសេហៅគេឲ្យមក នោះអើរ៉ុន នឹងអស់ទាំងមេពួកជំនុំក៏នាំគ្នាត្រឡប់មកឯលោកវិញ ហើយលោកបាននិយាយនឹងគេ
តើមានអ្នកណាដូចអ្នកប្រាជ្ញ តើអ្នកណាចេះកាត់ស្រាយន័យសេចក្ដីអ្វីៗ ប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើង ហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅ
អញនឹងនិយាយផ្ទាល់មាត់នឹងលោកយ៉ាងច្បាស់វិញ គឺមិនមែនដោយប្រស្នាទេ លោកនឹងបានឃើញរូបអង្គនៃព្រះយេហូវ៉ាផង ចុះហេតុអ្វីបានជាឯងហ៊ាននិយាយទំនាស់នឹងម៉ូសេ ជាអ្នកបំរើអញដូច្នេះ។
កាលហ្វូងមនុស្សបានឃើញទ្រង់ ស្រាប់តែកើតមានសេចក្ដីស្រឡាំងកាំង រួចរត់ទៅទទួលទ្រង់ដោយគោរព
ព្រះពស្ត្រទ្រង់ត្រឡប់ជាភ្លឺសស្គុសដូចហិមៈ ដល់ម៉្លេះបានជាគ្មានអ្នកប្រមោកណា នៅផែនដីនេះ ដែលអាចនឹងប្រមោកឲ្យសដូច្នោះបានឡើយ
កាលស៊ីម៉ូន-ពេត្រុសបានឃើញដូច្នោះ នោះគាត់ក្រាបនៅទៀបព្រះជង្ឃព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ សូមថយចេញពីទូលបង្គំ ដ្បិតទូលបង្គំជាមនុស្សមានបាប
ហើយបើការងារខាងឯសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរលើថ្ម បានកើតមកក្នុងសិរីល្អ ដល់ម៉្លេះបានជាជនជាតិអ៊ីស្រាអែល មិនអាចនឹងសំឡឹងមើលមុខលោកម៉ូសេបានទេ ដោយព្រោះសិរីល្អនៃមុខលោក គឺជាសេចក្ដីដែលកំពុងតែសូន្យបាត់ទៅ