ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ ពែងនៃទូលបង្គំក៏ពេញហៀរ។
និក្ខមនំ 27:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធ ដែលធ្វើយ៉ាងសំរាំង សំរាប់នឹងដុតនៅចង្កៀងជាអចិន្ត្រៃយ៍ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធដែលល្អបំផុត សម្រាប់ដុតឲ្យចង្កៀងភ្លឺជាអចិន្ត្រៃយ៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរអ្នកបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវដែលមានគុណភាពល្អបំផុត សម្រាប់ដុតចង្កៀងឲ្យភ្លឺជាអចិន្ត្រៃយ៍។ អាល់គីតាប ចូរអ្នកបង្គាប់កូនចៅអ៊ីស្រអែល ឲ្យយកប្រេងអូលីវដែលមានគុណភាពល្អបំផុត សម្រាប់ដុតចង្កៀងឲ្យភ្លឺជាអចិន្ត្រៃយ៍។ |
ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ ពែងនៃទូលបង្គំក៏ពេញហៀរ។
អស់ទាំងប្រដាប់សំរាប់នឹងប្រើការក្នុងរោងឧបោសថ នឹងចំរ៉ឹងនៃរោងនោះ ហើយចំរ៉ឹងទីលាន នោះត្រូវធ្វើពីលង្ហិនទាំងអស់។
ព្រមទាំងគ្រឿងក្រអូប ប្រេងសំរាប់ចង្កៀង សំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងក្រអូបផង
ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀងទាំងប៉ុន្មាន គឺជាចង្កៀងសំរាប់ដាក់លើជើងនោះ នឹងអស់ទាំងគ្រឿងប្រដាប់ចង្កៀង ព្រមទាំងប្រេងផង
អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី
តែដើមអូលីវប្រកែកថា តើគួរឲ្យខ្ញុំលះចោលប្រេងខ្ញុំ ដែលសំរាប់ប្រើនឹងលើកដំកើងព្រះ ហើយនឹងមនុស្សផង ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
ហើយសាំយូអែលក៏ដេក នៅក្នុងព្រះវិហារព្រះយេហូវ៉ាដែរ ជាកន្លែងដែលមានហឹបនៃព្រះ ក្នុងកាលដែលចង្កៀងនៃព្រះមិនទាន់រលត់នៅឡើយ