Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​ដើម​អូលីវ​ប្រកែក​ថា តើ​គួរ​ឲ្យ​ខ្ញុំ​លះ​ចោល​ប្រេង​ខ្ញុំ ដែល​សំរាប់​ប្រើ​នឹង​លើក​ដំកើង​ព្រះ ហើយ​នឹង​មនុស្ស​ផង ទៅ​រញ្ជួយ​គ្រប​ពី​លើ​អស់​ទាំង​ដើម​ឈើ​ឬ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្ដែ ដើម​អូលីវ​ឆ្លើយ​ទៅ​គេ​ថា "តើ​គួរ​ឲ្យ​ខ្ញុំ​ទុក​ចោល​ប្រេង​របស់​ខ្ញុំ ដែល​សម្រាប់​ប្រើ​ដើម្បី​លើក​តម្កើង​ព្រះ និង​មនុស្ស​លោក ហើយ​ទៅ​យោល​ខ្លួន​គ្រប​លើ​ដើម​ឈើ​ទាំង​ឡាយ​នោះ​ឬ?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប៉ុន្តែ ដើម​អូលីវ​ឆ្លើយ​ថា: ព្រះ និង​មនុស្ស​លោក ពេញ​ចិត្ត​នឹង​ប្រេង​របស់​ខ្ញុំ​គ្រប់ៗ​គ្នា តើ​ឲ្យ​ខ្ញុំ​លះ‌បង់​ប្រេង​របស់​ខ្ញុំ ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ ដូច​ម្ដេច​កើត។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប៉ុន្តែ ដើម​អូលីវ​ឆ្លើយ​ថា: អុលឡោះ និង​មនុស្ស​លោក ពេញ​ចិត្ត​នឹង​ប្រេង​របស់​ខ្ញុំ​គ្រប់ៗ​គ្នា តើ​ឲ្យ​ខ្ញុំ​លះ​បង់​ប្រេង​របស់​ខ្ញុំ ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ ដូច​ម្តេច​កើត។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​សាតាំង​ថា ឯង​មក​ពី​ណា សាតាំង​ទូល​ឆ្លើយ​ថា មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​សាតាំង​ថា ឯង​មក​ពី​ណា សាតាំង​ទូល​ឆ្លើយ​ថា មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី


ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​សប្បាយ នឹង​ប្រេង សំរាប់​ឲ្យ​មុខ​គេ​បាន​រលើប​ភ្លឺ ហើយ​អាហារ​ផង សំរាប់​ចំរើន​កំឡាំង​ចិត្ត​មនុស្ស


គឺ​អញ​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បំរើ​អញ ក៏​បាន​ចាក់​ប្រេង​តាំង​ឡើង ដោយ​ប្រេង​បរិសុទ្ធ​របស់​អញ


ហើយ​យក​ម្សៅ​ភោជ្ជ‌សាលី​យ៉ាង​ម៉ដ្ត ធ្វើ​នំបុ័ង​ឥត​ដំបែ នឹង​នំ​ឥត​ដំបែ​លាយ​ដោយ​ប្រេង ហើយ​នឹង​នំ​ក្រៀប​ឥត​ដំបែ​ប្រោះ​ដោយ​ប្រេង


ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល តាំង​លោក​ឡើង


ជើង​ចង្កៀង អស់​ទាំង​ចង្កៀង នឹង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​នឹង​ប្រេង​សំរាប់​ដុត


បើ​អ្នក​ណា​ចង់​ថ្វាយ​ជា ដង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត ហើយ​ចាក់​ប្រេង ព្រម​ទាំង​ដាក់​កំញាន​ផង


គឺ​ពី​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​ចាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​ព្រះ‌ចេស្តា​ឲ្យ​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់​អ្នក ដែល​ត្រូវ​អារក្ស​សង្កត់‌សង្កិន​បាន​ជា​ផង ដ្បិត​ព្រះ​បាន​គង់​ជា​មួយ​នឹង​ទ្រង់


ប្រាកដ​មែន​ហើយ ដ្បិត​នៅ​ក្រុង​នេះ ស្តេច​ហេរ៉ូឌ នឹង​លោក​ប៉ុនទាស-ពីឡាត់ បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​សាសន៍​ដទៃ នឹង​សាសន៍​អ៊ីស្រាអែល ទាស់​នឹង​ព្រះ‌យេស៊ូវ​ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ


រីឯ​អ្នក​រាល់​គ្នា បាន​ព្រះ​ដ៏​បរិសុទ្ធ​ចាក់​លាប​ឲ្យ​ហើយ ក៏​ចេះ​គ្រប់​ទាំង​អស់​ផង


រួច​ពួក​ដើម​ឈើ​ទាំង​នោះ​ក៏​សូម​ដល់​ដើម​ល្វា​ថា សូម​ឲ្យ​អ្នក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ


មាន​កាល​១​ថ្ងៃ ពួក​ដើម​ឈើ​ចង់​ធ្វើ​បុណ្យ​ចាក់​ប្រេង តាំង​ឲ្យ​មាន​ស្តេច​ឡើង ក៏​ទៅ​សូម​ដល់​ដើម​អូលីវ​ថា សូម​ឲ្យ​អ្នក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម