ដ្បិតដោយព្រោះកាលពីជាន់មុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រហារពួកយើងទៅ គឺពីព្រោះយើងរាល់គ្នាមិនបានរកទ្រង់ ឲ្យត្រូវតាមច្បាប់
និក្ខមនំ 19:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសង្ឃដែលចូលមកឯព្រះយេហូវ៉ា នោះត្រូវឲ្យគេញែកខ្លួនចេញជាបរិសុទ្ធដែរ ក្រែងទ្រង់នឹងប្រហារគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកសង្ឃដែលចូលមកជិតព្រះយេហូវ៉ា នោះត្រូវញែកខ្លួនជាបរិសុទ្ធ ក្រែងព្រះយេហូវ៉ានឹងប្រហារគេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីពួកបូជាចារ្យដែលធ្លាប់ចូលមករកយើងក្ដី ត្រូវញែកខ្លួនឲ្យបានវិសុទ្ធ* ក្រែងពួកគេត្រូវបាត់បង់ជីវិត ដោយសារយើងដែលជាព្រះអម្ចាស់»។ អាល់គីតាប ទោះបីពួកអះលីជំអះដែលធ្លាប់ចូលមករកយើងក្តី ត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ក្រែងពួកគេត្រូវបាត់បង់ជីវិតដោយសារយើង ដែលជាអុលឡោះតាអាឡា»។ |
ដ្បិតដោយព្រោះកាលពីជាន់មុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រហារពួកយើងទៅ គឺពីព្រោះយើងរាល់គ្នាមិនបានរកទ្រង់ ឲ្យត្រូវតាមច្បាប់
រួចសំឡាប់ចៀមធ្វើបុណ្យរំលង នៅថ្ងៃ១៤ក្នុងខែពិសាខ ឯពួកសង្ឃ នឹងពួកលេវី គេមានសេចក្ដីខ្មាស ក៏មកញែកខ្លួនចេញជាបរិសុទ្ធ រួចយកដង្វាយដុតមក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
ពីព្រោះគេធ្វើនៅវេលានោះឯងពុំបាន ដោយព្រោះពួកសង្ឃមិនទាន់ញែកខ្លួនចេញជាបរិសុទ្ធ ឲ្យបានគ្នាល្មមនៅឡើយ ហើយពួកបណ្តាជនក៏មិនទាន់បានមូលគ្នានៅក្រុងយេរូសាឡិមផង
តែព្រះយេហូវ៉ាទ្រង់បង្គាប់ថា ទៅៗ ចូរឯងចុះទៅ រួចឡើងមកវិញ នាំទាំងអើរ៉ុនមកជាមួយផង តែកុំបើកឲ្យពួកសង្ឃ នឹងពួកជន ទំលាយចូលមកឯព្រះយេហូវ៉ាឡើយ ក្រែងទ្រង់នឹងប្រហារគេ
ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ
រួចលោកចាត់ពួកកំឡោះៗ ជាកូនចៅពួកអ៊ីស្រាអែលឲ្យទៅថ្វាយដង្វាយដុត ហើយនឹងសំឡាប់គោឈ្មោលថ្វាយជាដង្វាយមេត្រីដល់ព្រះយេហូវ៉ា
ចូរចេញទៅ ចូរចេញទៅ ចូរឲ្យឯងរាល់គ្នាចេញពីទីនេះទៅចុះ កុំឲ្យពាល់របស់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្តាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ ចូរញែកខ្លួនចេញជាស្អាតចុះ
ត្រូវឲ្យគេបានបរិសុទ្ធដល់ព្រះនៃខ្លួន ហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះនៃខ្លួនឡើយ ដ្បិតគេថ្វាយដង្វាយដុត គឺជាព្រះស្ងោយនៃព្រះយេហូវ៉ាជាព្រះរបស់គេ ហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធ
ត្រូវឲ្យឯងប្រាប់ដល់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ឲ្យទាន់នៅថ្ងៃស្អែក នោះនឹងបានសាច់បរិភោគហើយ ដ្បិតឯងរាល់គ្នាបានយំដាក់ព្រះកាណ៌នៃព្រះយេហូវ៉ាថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ ដ្បិតដែលយើងនៅស្រុកអេស៊ីព្ទនៅឡើយ នោះស្រួលណាស់ ដូច្នេះព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់មក ហើយឯងរាល់គ្នានឹងបរិភោគផង
នោះស្រាប់តែនាងដួលដាច់ខ្យល់១រំពេច នៅទៀបជើងពេត្រុសទៀត កាលពួកកំឡោះៗបានចូលមក ឃើញនាងស្លាប់ នោះគេក៏សែងយកទៅកប់ នៅជិតខ្មោចប្ដីទៅ
កាលអាន៉្នានាសបានឮពាក្យនោះ គាត់ក៏ដួលដាច់ខ្យល់ទៅ ហើយអស់អ្នកដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាច