ដ្បិតព្រះអង្គ ដែលព្រះបានចាត់ឲ្យមក ទ្រង់មានបន្ទូលតាមព្រះបន្ទូលនៃព្រះ ពីព្រោះព្រះទ្រង់មិនប្រទានព្រះវិញ្ញាណមក ដោយមានកំរិតទេ
ទំនុកតម្កើង 89:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអញបានរកឃើញដាវីឌ ជាអ្នកបំរើអញ ក៏បានចាក់ប្រេងតាំងឡើង ដោយប្រេងបរិសុទ្ធរបស់អញ ព្រះគម្ពីរខ្មែរសាកល យើងបានរកឃើញដាវីឌអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងអភិសេកលើគាត់ដោយប្រេងដ៏វិសុទ្ធរបស់យើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយើងបានរកឃើញដាវីឌ ជាអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងតាំងគេឡើង ដោយប្រេងដ៏បរិសុទ្ធរបស់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺយើងរកបានដាវីឌជាអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងអភិសេកគេ ដោយប្រេងដ៏វិសុទ្ធរបស់យើង អាល់គីតាប គឺយើងរកបានទតជាអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងតែងតាំងគាត់ ដោយប្រេងដ៏វិសុទ្ធរបស់យើង |
ដ្បិតព្រះអង្គ ដែលព្រះបានចាត់ឲ្យមក ទ្រង់មានបន្ទូលតាមព្រះបន្ទូលនៃព្រះ ពីព្រោះព្រះទ្រង់មិនប្រទានព្រះវិញ្ញាណមក ដោយមានកំរិតទេ
កាលដកស្តេចនោះចេញហើយ នោះទ្រង់លើកដាវីឌតាំងឡើងជាស្តេចវិញ ក៏ធ្វើបន្ទាល់ពីស្តេចដាវីឌថា «អញរកបានដាវីឌ កូនអ៊ីសាយ ជាទីគាប់ចិត្តដល់អញ ដែលនឹងធ្វើតាមចិត្តអញគ្រប់ជំពូក»
នោះត្រូវតាំងអ្នកណាមួយឡើង ឲ្យធ្វើជាស្តេចតាមដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងរើស គឺត្រូវលើកម្នាក់ក្នុងពួកបងប្អូនឯង ឲ្យធ្វើជាស្តេចលើឯងចុះ គ្មានច្បាប់នឹងតាំងអ្នកប្រទេសក្រៅណា ដែលមិនមែនជាបងប្អូនឯង ឲ្យគ្រប់គ្រងលើឯងឡើយ
គ្រានោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅសាំយូអែលថា តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់អញ