រីឯព្រះនេត្រទ្រង់ បានទតមើលគ្រប់ទាំងផ្លូវរបស់មនុស្ស ក៏ឃើញអស់ទាំងដំណើរដែលគេដើរដែរ
ទំនុកតម្កើង 119:168 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានកាន់តាមអស់ទាំងបញ្ញត្ត នឹងសេចក្ដីបន្ទាល់របស់ទ្រង់ ពីព្រោះអស់ទាំងផ្លូវដែលទូលបង្គំប្រព្រឹត្ត នោះសុទ្ធតែនៅចំពោះទ្រង់ហើយ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានកាន់តាមច្បាប់តម្រា និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតអស់ទាំងផ្លូវរបស់ទូលបង្គំនៅចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំប្រតិបត្តិតាមព្រះឱវាទ និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំប្រព្រឹត្តតាមព្រះឱវាទ និងដំបូន្មានរបស់ព្រះអង្គ ដ្បិតអ្វីៗដែលទូលបង្គំធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។ អាល់គីតាប ខ្ញុំប្រព្រឹត្តតាមឱវាទ និងដំបូន្មានរបស់ទ្រង់ ដ្បិតអ្វីៗដែលខ្ញុំធ្វើ ទ្រង់ជ្រាបសព្វគ្រប់ទាំងអស់។ |
រីឯព្រះនេត្រទ្រង់ បានទតមើលគ្រប់ទាំងផ្លូវរបស់មនុស្ស ក៏ឃើញអស់ទាំងដំណើរដែលគេដើរដែរ
ទ្រង់ពិនិត្យពិចារណាផ្លូវច្រក នឹងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ
ពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ
ព្រះយេហូវ៉ាទ្រង់សួរដូច្នេះទៀតថា តើមានអ្នកណានឹងពួនខ្លួននៅទីសំងាត់ឯណា ឲ្យអញមើលមិនឃើញបានឬ តើអញមិននៅពេញស្ថានសួគ៌ នឹងផែនដីផងទេឬអី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។
ហើយអញនឹងសំឡាប់កូនចៅវាចោល នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្តនឹងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត