ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
ទំនុកតម្កើង 119:108 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់ទទួល ដង្វាយនៃមាត់ទូលបង្គំ ដែលថ្វាយដោយស្ម័គ្រពីចិត្ត ហើយសូមបង្រៀនអស់ទាំងច្បាប់ទ្រង់ដល់ទូលបង្គំផង ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមទទួលតង្វាយស្ម័គ្រចិត្តនៃមាត់របស់ទូលបង្គំ ហើយបង្រៀនច្បាប់របស់ព្រះអង្គដល់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមទទួលយកពាក្យទូលអង្វររបស់ទូលបង្គំ ទុកជាតង្វាយ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់វិន័យរបស់ព្រះអង្គ! អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមទទួលយកពាក្យសរសើររបស់ខ្ញុំ ទុកជាជំនូន ហើយសូមបង្រៀនឲ្យខ្ញុំ ស្គាល់ហ៊ូកុំរបស់ទ្រង់! |
ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់
៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសំរែករបស់ទូលបង្គំ បានចូលមកជិតនៅចំពោះទ្រង់ សូមប្រទានឲ្យទូលបង្គំមានយោបល់តាមព្រះបន្ទូលទ្រង់
ទូលបង្គំបានទូលសំដែងពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ហើយទ្រង់បានឆ្លើយមក សូមបង្រៀនអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំផង
ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើងហើយ គឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀត ហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្ដីអំណរ នៅក្នុងរោងឧបោសថទ្រង់ ខ្ញុំនឹងច្រៀង អើ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា។
ចូរប្រុងប្រៀបពាក្យសំដី ហើយវិលមកឯព្រះយេហូវ៉ាចុះ ត្រូវឲ្យទូលដល់ទ្រង់ថា សូមលើកអស់ទាំងអំពើទុច្ចរិតចោលចេញ ហើយទទួលយើងខ្ញុំដោយព្រះគុណ យ៉ាងនោះ យើងខ្ញុំនឹងថ្វាយដង្វាយនៃបបូរមាត់យើងខ្ញុំ ជំនួសគោឈ្មោលដែលសំរាប់យញ្ញបូជា
ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយទាំងនេះ ដល់ព្រះយេហូវ៉ា នៅអស់ទាំងថ្ងៃបុណ្យដែលមានកំណត់របស់ឯង ឲ្យលើសពីអស់ទាំងដង្វាយដុត ដង្វាយម្សៅ ដង្វាយច្រួច នឹងដង្វាយមេត្រី ដែលឯងរាល់គ្នាថ្វាយសំរាប់លាបំណន់ នឹងដង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត
ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាថ្វាយពាក្យសរសើរ ដោយសារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់