តែឱព្រះអង្គអើយ ទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាស ពួកមនុស្សកំចាយឈាម ហើយមនុស្សឧបាយកល នឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផង តែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។
ទំនុកតម្កើង 109:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យថ្ងៃអាយុរបស់វាបានខ្លីចុះ ហើយឲ្យមានម្នាក់ទៀតទទួលយកការងាររបស់វា ព្រះគម្ពីរខ្មែរសាកល សូមឲ្យថ្ងៃអាយុរបស់គេទៅជាតិច សូមឲ្យអ្នកផ្សេងទទួលមុខងាររបស់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យថ្ងៃអាយុរបស់វារួញខ្លី សូមឲ្យមានម្នាក់ទៀតយកតំណែងរបស់វា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំឲ្យគេរស់បានយូរឡើយ សូមឲ្យមានម្នាក់ទៀតកាន់តំណែងជំនួស។ អាល់គីតាប សូមកុំឲ្យគេរស់បានយូរឡើយ ត្រូវឲ្យម្នាក់ទៀតទទួលយកតំណែងរបស់គាត់។ |
តែឱព្រះអង្គអើយ ទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាស ពួកមនុស្សកំចាយឈាម ហើយមនុស្សឧបាយកល នឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផង តែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។