គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្ដីជំនឿនោះ ទុកជាសេចក្ដីសុចរិតដល់គាត់
ទំនុកតម្កើង 106:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការនោះបានរាប់ជាសេចក្ដីសុចរិតដល់ភីនេហាស ដរាបដល់គ្រប់ទាំងដំណមនុស្ស ជារៀងរាបតទៅ។ ព្រះគម្ពីរខ្មែរសាកល ការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់ ពីជំនាន់មួយទៅជំនាន់មួយជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការនោះបានរាប់ជាសុចរិតដល់ភីនេហាស ជារៀងរហូត ដល់មនុស្សគ្រប់ជំនាន់តរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះតែការនេះ ព្រះអម្ចាស់បានប្រោសលោកឲ្យបានសុចរិត អស់កល្បជាអង្វែងតរៀងទៅ។ អាល់គីតាប ព្រោះតែការនេះ អុលឡោះតាអាឡាបានរាប់គាត់ឲ្យបានសុចរិត អស់កល្បជាអង្វែងតរៀងទៅ។ |
គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្ដីជំនឿនោះ ទុកជាសេចក្ដីសុចរិតដល់គាត់
លុះដល់ថ្ងៃលិច ត្រូវឲ្យឯងប្រគល់ទៅគេវិញជាកុំខាន ដើម្បីឲ្យគេបានប្រដាប់ដេកដណ្តប់ខ្លួនដែរ យ៉ាងនោះគេនឹងឲ្យពរដល់ឯង ហើយការនោះនឹងបានរាប់ជាសេចក្ដីសុចរិតដល់ឯង នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង។