ជនគណនា 6:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យសង្ឃយកស្មាចៀម ដែលស្ងោរឆ្អិនហើយ នឹងនំឥតដំបែ១ពីក្នុងកញ្ច្រែង ហើយនឹងនំក្រៀបឥតដំបែ១ មកដាក់នៅដៃនៃអ្នកន៉ាសារីតនោះ ក្រោយដែលគេបានកោរសក់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវយកស្មាចៀមដែលស្ងោរឆ្អិនហើយ និងនំឥតដំបែមួយពីក្នុងកញ្រ្ចែង ព្រមទាំងនំក្រៀបឥតដំបែមួយ មកដាក់ក្នុងដៃរបស់អ្នកណាសារីតនោះ ក្រោយដែលគេបានកោរសក់ដែលបានញែកជាបរិសុទ្ធចេញហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យយកសាច់ចំឡករបស់ចៀមឈ្មោលដែលដុតចម្អិនរួចហើយ ព្រមទាំងយកនំធ្វើពីម្សៅឥតមេ និងនំក្រៀបធ្វើពីម្សៅឥតមេពីក្នុងល្អីនោះ មកដាក់ក្នុងដៃអ្នកណាសារីត ដែលទើបនឹងកោរសក់សក្ការៈ។ អាល់គីតាប អ៊ីមុាំយកសាច់ចំឡករបស់ចៀមឈ្មោលដែលដុតចំអិនរួចហើយ ព្រមទាំងយកនំធ្វើពីម្សៅឥតមេ និងនំក្រៀបធ្វើពីម្សៅឥតមេពីក្នុងល្អីនោះ មកដាក់ក្នុងដៃអ្នកណាសារីតដែលទើបនឹងកោរសក់សក្ការៈ។ |
ដៃអ្នកនោះឯង ត្រូវយកដង្វាយដែលសំរាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយនឹងទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
លោកដាក់ទាំងអស់នៅបាតដៃអើរ៉ុន ហើយនៅបាតដៃរបស់ពួកកូន ឲ្យគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
ម៉ូសេក៏បង្គាប់អើរ៉ុននឹងពួកកូនលោកថា ចូរស្ងោរសាច់នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចបរិភោគនៅទីនោះចុះ ព្រមទាំងនំបុ័ងដែលនៅក្នុងកញ្ច្រែងនៃពិធីតាំងជាសង្ឃផង ដូចជាខ្ញុំបានទទួលបង្គាប់ហើយថា ត្រូវឲ្យអើរ៉ុន នឹងពួកកូនលោកបរិភោគរបស់ទាំងនោះ
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាមនុស្សប្រុស ឬស្រីណានឹងញែកខ្លួនចេញ ដោយបន់បំណន់របស់ពួកន៉ាសារីត ដើម្បីនឹងញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា
មួយទៀតមុនដែលគេដុតខ្លាញ់ នោះអ្នកបំរើរបស់ពួកសង្ឃក៏មកនិយាយនឹងមនុស្សដែលថ្វាយយញ្ញបូជាថា ចូរឲ្យសាច់ដែលសំរាប់អាំងដល់ពួកសង្ឃមក ដ្បិតលោកមិនយកសាច់ស្ងោរពីឯងទេ លោកយកតែសាច់ឆៅវិញ