Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 6:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​អ្នក​ន៉ាសារីត​ត្រូវ​កោរ​សក់​នៃ​ការ​ញែក​ខ្លួន​ចេញ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​យក​សក់​ដែល​បាន​ទុក​ក្នុង​វេលា​ញែក​ខ្លួន​ចេញ​នោះ ទៅ​ដាក់​លើ​ភ្លើង​ដែល​ឆេះ​នៅ​ក្រោម​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពេល​នោះ អ្នក​ណា‌សារីត​ត្រូវ​កោរ​សក់​ដែល​បាន​ញែក​ជា​បរិសុទ្ធ​នោះ នៅ​ត្រង់​ទ្វារ​ចូល​ត្រសាល​ជំនុំ រួច​យក​សក់​ដែល​បាន​កោរ​ចេញ​ពី​ការ​ញែក​ជា​បរិសុទ្ធ​នោះ ទៅ​ដាក់​ក្នុង​ភ្លើង​ដែល​ឆេះ នៅ​ក្រោម​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពេល​នោះ អ្នក​ណាសា‌រីត​ត្រូវ​កោរ​សក់​សក្ការៈ​របស់​ខ្លួន នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ រួច​យក​សក់​សក្ការៈ​របស់​ខ្លួន​ទៅ​ដុត​ក្នុង​ភ្លើង​ស្ថិត​នៅ​ពី​ក្រោម​អាសនៈ ដែល​គេ​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពេល​នោះ អ្នក​ណាសា‌រីត​ត្រូវ​កោរ​សក់​សក្ការៈ​របស់​ខ្លួន នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា រួច​យក​សក់​សក្ការៈ​របស់​ខ្លួន​ទៅ​ដុត ក្នុង​ភ្លើង​អាសនៈ​ដែល​ធ្វើ​គូរបាន​មេត្រី​ភាព។

សូមមើលជំពូក ចម្លង




ជន‌គណនា 6:18
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ផង ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​ដែរ


នៅ​វេលា​ដែល​ញែក​ខ្លួន​ដោយ​បន់​បំណន់ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​កាំបិត​មក​ប៉ះ​សក់​ផង ត្រូវ​ឲ្យ​បាន​បរិសុទ្ធ ដរាប​ដល់​បាន​សំរេច​កំណត់​ដែល​ញែក​ខ្លួន​ចេញ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​ទុក​ឲ្យ​សក់​ដុះ​វែង


បើ​មាន​មនុស្ស​ណា​ស្លាប់​ភ្លាម​១​រំពេច​នៅ​ជិត​ខ្លួន ធ្វើ​ឲ្យ​ខូច​ការ​ញែក​ខ្លួន​ចេញ នោះ​ត្រូវ​កោរ​សក់​ចេញ​ក្នុង​ថ្ងៃ​ដែល​បាន​ញែក​ជា​ស្អាត​វិញ គឺ​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ទី​៧


ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ។


ឯ​ប៉ុល គាត់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត រួច​ក្រោយ​ដែល​គាត់​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ហើយ គឺ​ដោយ​ព្រោះ​គាត់​បាន​បន់​បំណន់ នោះ​ក៏​លា​ពួក​ជំនុំ ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី​វិញ មាន​ទាំង​ព្រីស៊ីល នឹង​អ័គីឡា ទៅ​ជា​មួយ​ផង


ដូច្នេះ ចូរ​បង​ធ្វើ​តាម​ពាក្យ​យើង​វិញ ដ្បិត​មាន​មនុស្ស​៤​នាក់​ក្នុង​ពួក​យើង នៅ​ជាប់​ក្នុង​បំណន់​នៅ​ឡើយ


ចូរ​បង​នាំ​យក​គេ​ទៅ​លា​បំណន់​ជា​មួយ​គ្នា ហើយ​ចេញ​សោហ៊ុយ​ឲ្យ​គេ​ផង ដើម្បី​ឲ្យ​គេ​បាន​កោរ​សក់​ចេញ នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា សេចក្ដី​ដែល​គេ​ឮ​និយាយ​ពី​បង នោះ​មិន​ពិត​ទេ គឺ​ខ្លួន​បង​តែង​ប្រព្រឹត្ត​ទៀង​ត្រង់ ហើយ​កាន់​តាម​ក្រិត្យ‌វិន័យ​ដែរ


នោះ​ប៉ុល​ក៏​នាំ​យក​អ្នក​ទាំង​នោះ​ទៅ លុះ​ស្អែក​ឡើង កាល​បាន​ញែក​ជា​បរិសុទ្ធ​ជា​មួយ​នឹង​គេ​ហើយ ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ដើម្បី​ប្រាប់​ពី​កំណត់​ដែល​ត្រូវ​បាន​បរិសុទ្ធ ចាំ​ទំរាំ​ដល់​បាន​ថ្វាយ​ដង្វាយ​សំរាប់​គេ​គ្រប់​គ្នា។


ដើម្បី​នឹង​សរសើរ​ដល់​ព្រះ‌គុណ​ដ៏​ឧត្តម​របស់​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​រាល់​គ្នា​ទទេ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម