១ សាំយូអែល 2:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 មួយទៀតមុនដែលគេដុតខ្លាញ់ នោះអ្នកបំរើរបស់ពួកសង្ឃក៏មកនិយាយនឹងមនុស្សដែលថ្វាយយញ្ញបូជាថា ចូរឲ្យសាច់ដែលសំរាប់អាំងដល់ពួកសង្ឃមក ដ្បិតលោកមិនយកសាច់ស្ងោរពីឯងទេ លោកយកតែសាច់ឆៅវិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 មួយទៀត មុនដែលគេដុតខ្លាញ់ អ្នកបម្រើរបស់ពួកសង្ឃ ក៏មកនិយាយទៅកាន់អ្នកដែលថ្វាយយញ្ញបូជាថា៖ «ចូរឲ្យសាច់ដែលត្រូវអាំងដល់ពួកសង្ឃមក ព្រោះលោកមិនយកសាច់ស្ងោរពីអ្នកទេ លោកយកតែសាច់ឆៅប៉ុណ្ណោះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ជួនកាលមុនពេលគេដុតខ្លាញ់ អ្នកបម្រើរបស់បូជាចារ្យមកនិយាយនឹងអ្នកដែលថ្វាយយញ្ញបូជាថា៖ «ចូរប្រគល់សាច់ដែលត្រូវអាំងនេះជូនលោកបូជាចារ្យទៅ ដ្បិតលោកមិនទទួលសាច់ឆ្អិនពីអ្នកទេ គឺលោកទទួលតែសាច់ឆៅប៉ុណ្ណោះ»។ សូមមើលជំពូកអាល់គីតាប15 ជួនកាលមុនពេលគេដុតខ្លាញ់ អ្នកបម្រើរបស់អ៊ីមុាំមកនិយាយនឹងអ្នកដែលធ្វើគូរបានថា៖ «ចូរប្រគល់សាច់ដែលត្រូវអាំងនេះជូនអ៊ីមុាំទៅ ដ្បិតគាត់មិនទទួលសាច់ឆ្អិនពីអ្នកទេ គឺគាត់ទទួលតែសាច់ឆៅប៉ុណ្ណោះ»។ សូមមើលជំពូក |