ដ្បិតមើល ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ឱពួកវង្សអ៊ីស្រាអែល អញនឹងញ៉ាំងសាសន៍១ឲ្យមកទាស់នឹងឯង គេនឹងធ្វើទុក្ខឯងរាល់គ្នាចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៅស្រុកវាល។
ជនគណនា 34:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រំដែនខាងជើង នោះត្រូវឲ្យឯងកាត់ដំរង់ចាប់តាំងពីសមុទ្រធំទៅដល់ភ្នំហោរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រំដែនខាងជើងរបស់អ្នករាល់គ្នា គឺត្រូវកំណត់ចាប់ពីសមុទ្រធំរហូតដល់ភ្នំហោរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រំដែនខាងជើងរបស់អ្នករាល់គ្នា លាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់ភ្នំហោរ។ អាល់គីតាប ព្រំដែនខាងជើងរបស់អ្នករាល់គ្នា លាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់ភ្នំហោរ។ |
ដ្បិតមើល ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ឱពួកវង្សអ៊ីស្រាអែល អញនឹងញ៉ាំងសាសន៍១ឲ្យមកទាស់នឹងឯង គេនឹងធ្វើទុក្ខឯងរាល់គ្នាចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៅស្រុកវាល។
នោះដែនស្រុករបស់ឯងខាងត្បូង ត្រូវចាប់តាំងពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដំម ហើយព្រំស្រុកខាងត្បូង នោះត្រូវចាប់តាំងពីចុងសមុទ្រអំបិលទៅទិសខាងកើត
ឯព្រំដែនខាងលិច នោះមានសមុទ្រធំជាព្រំប្រទល់ សមុទ្រនោះត្រូវបានជាព្រំស្រុកខាងលិចរបស់ឯងរាល់គ្នា។