នោះឯងជាពួកកូនរបស់អ៊ីសម៉ាអែល ហើយនឹងឈ្មោះគេតាមភូមិតាមទីដំឡើងត្រសាលរបស់គេ គឺជាចៅហ្វាយ១២នាក់ តាមសាសន៍គេ
ជនគណនា 31:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងទីក្រុង នឹងផ្ទះសំបែង ហើយអស់ទាំងទីដំឡើងត្រសាលទាំងប៉ុន្មាន នោះគេក៏ដុតដោយភ្លើងទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅអ៊ីស្រាអែលបានដុតអស់ទាំងទីក្រុង ដែលជាលំនៅរបស់សាសន៍ម៉ាឌាន និងអស់ទាំងជំរំរបស់គេ ដោយភ្លើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពអ៊ីស្រាអែលដុតកម្ទេចទីក្រុង និងជំរំទាំងប៉ុន្មានរបស់ជនជាតិម៉ាឌាន។ អាល់គីតាប កងទ័ពអ៊ីស្រអែលដុតកំទេចទីក្រុង និងជំរំទាំងប៉ុន្មានរបស់ជនជាតិម៉ាឌាន។ |
នោះឯងជាពួកកូនរបស់អ៊ីសម៉ាអែល ហើយនឹងឈ្មោះគេតាមភូមិតាមទីដំឡើងត្រសាលរបស់គេ គឺជាចៅហ្វាយ១២នាក់ តាមសាសន៍គេ
ដ្បិតពីមុន ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ទ្រង់បានឡើងមកចាប់យកក្រុងកេស៊ើរនោះ ព្រមទាំងដុតនឹងភ្លើង ហើយសំឡាប់ពួកសាសន៍កាណាន ដែលនៅក្រុងនោះដែរ រួចបានប្រទានទីក្រុងនោះទៅព្រះរាជបុត្រីទ្រង់ ដែលជាភរិយាសាឡូម៉ូន ទុកជាចំណងដៃ
ស្រុករបស់ឯងរាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងឯងក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់ឯង នៅចំពោះឯងផង ហើយដីនោះត្រូវចោលស្ងាត់ដោយពួកសាសន៍ដទៃបំផ្លាញ
ពួកកូនចៅអ៊ីស្រាអែលគេចាប់យកពួកស្រីៗសាសន៍ម៉ាឌាន នឹងកូនតូចៗទាំងប៉ុន្មាននាំទៅជាឈ្លើយ ក៏យកហ្វូងគោ ហ្វូងចៀម នឹងទ្រព្យសម្បត្តិទាំងអស់ទុកជារបឹបដែរ
រួចក៏ឆួលដុតទីក្រុងនោះ នឹងរបស់នៅទីនោះទាំងអស់ទៅ បានទុកនៅតែប្រាក់ នឹងមាសទាំងប៉ុន្មាន ព្រមទាំងប្រដាប់លង្ហិន ហើយនឹងដែកប៉ុណ្ណោះ ដែលគេយកទៅដាក់ក្នុងឃ្លាំង នៃដំណាក់ព្រះយេហូវ៉ា
ដោយហេតុនោះបានជាសេចក្ដីទេវនារបស់វា នឹងមកដល់ក្នុងថ្ងៃតែ១វិញ គឺជាសេចក្ដីស្លាប់ សោកសង្រេង នឹងអំណត់អត់ ហើយវានឹងត្រូវភ្លើងឆេះទៅ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជំរះវា ទ្រង់ខ្លាំងពូកែណាស់
លុះដល់ថ្ងៃទី៣ កាលដាវីឌ នឹងពួកលោកបានមកដល់ស៊ីកឡាក់ នោះឃើញថា ពួកអាម៉ាលេកបានលុកចូលស្រុកត្បូង ព្រមទាំងក្រុងស៊ីកឡាក់ផង គេបានទាំងវាយក្រុងស៊ីកឡាក់ ហើយដុតដោយភ្លើងទៅ