ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 27:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ស្រី​ស្លូផិហាត ដែល​ជា​កូន​ហេភើរៗ​ជា​កូន​កាឡាតៗ​ជា​កូន​ម៉ាគារៗ ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​ម៉ាន៉ាសេ ដែល​គេ​ជា​កូន​ចៅ​យ៉ូសែប ឯ​កូន​ស្រី​របស់​គាត់​ទាំង​នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ នឹង​ធើសា​១

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​នាំ​គ្នា​ចូល​មក។ ស្លូផិហាត​ជា​កូន​របស់​ហេភើរ ហេភើរ​ជា​កូន​របស់​កាឡាដ កាឡាដ​ជា​កូន​ម៉ាគារ ម៉ាគារ​ជា​កូន​របស់​ម៉ាណា‌សេ ក្នុង​ពូជពង្ស​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​យ៉ូសែប។ ពួក​កូន​ស្រី​របស់​គាត់​មាន ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត ជា​ចៅ​របស់​លោក​ហេភើរ ជា​ចៅ‌ទួត​របស់​លោក​កាឡាដ ក្នុង​អំបូរ​ម៉ាកៀរ​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក។ នាង​ទាំង​នោះ​ឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ កូន​ស្រី​របស់​លោក​ស្លូផិហាត ជា​ចៅ​របស់​លោក​ហេភើរ ជា​ចៅ​ទួត​របស់​លោក​កាឡាដ​ក្នុង​អំបូរ​ម៉ាកៀរ នៃ​កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​របស់​យូសុះ នាំ​គ្នា​ចូល​មក។ នាង​ទាំង​នោះ​ឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។

សូមមើលជំពូក



ជន‌គណនា 27:1
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ម៉ាគារ​បាន​យក​ប្រពន្ធ​ឈ្មោះ​ម្អាកា ជា​ប្អូន​ស្រី​របស់​ពួក​ហ៊ូភីម នឹង​ស៊ូភីម ហើយ​កូន​ទី​២​របស់​ម៉ាន៉ាសេ គឺ​ស្លូផិហាត រីឯ​ស្លូផិហាត​គាត់​មាន​សុទ្ធ​តែ​កូន​ស្រី


ឯ​ស្លូផិហាត ជា​កូន​ហេភើរ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី នេះ​ជា​ឈ្មោះ​កូន​ស្រី​របស់​ស្លូផិហាត គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ នឹង​ធើសា​១


គេ​ក៏​នាំ​គ្នា​ចូល​មក​ឈរ​នៅ​ចំពោះ​មុខ​ម៉ូសេ នឹង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នៅ​មុខ​អស់​អ្នក ដែល​ជា​កំពូល​លើ​ពួក​ជំនុំ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ជំរាប​ថា


គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស នឹង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ