ជនគណនា 26:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនរបស់កាឡាត គឺយេស៊ើរ១ ជាអ្នកដែលបង្កើតគ្រួយេស៊ើរ ហេលេក១ ជាអ្នកដែលបង្កើតគ្រួហេលេក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់កាឡាដមាន អំបូរយេស៊ើរ ជាពូជពង្សរបស់យេស៊ើរ អំបូរហេឡេក ជាពូជពង្សរបស់ហេឡេក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកកាឡាដមាន អំបូរយេស៊ើរ ជាពូជពង្សរបស់លោកយេស៊ើរ អំបូរហេឡេកជាពូជពង្សរបស់លោកហេឡេក អាល់គីតាប កូនចៅរបស់លោកកាឡាដមាន: អំបូរយេស៊ើរ ជាពូជពង្សរបស់លោកយេស៊ើរ អំបូរហេឡេក ជាពូជពង្សរបស់លោកហេឡេក |
រីឯចំណែកដែលបានចែកឲ្យពួកកូនចៅម៉ាន៉ាសេឯទៀត តាមគ្រួគេទាំងប៉ុន្មាន នោះគឺចែកឲ្យពួកកូនចៅអ័បៀស៊ើរ ពួកកូនចៅហេលេក ពួកកូនចៅអាសរាល ពួកកូនចៅស៊ីគែម ពួកកូនចៅហេភើរ នឹងពួកកូនចៅសេមីដា នោះសុទ្ធតែជាកូនចៅប្រុសៗរបស់ម៉ាន៉ាសេ ដែលជាកូនយ៉ូសែប តាមជំនួរវង្ស
គ្រានោះ ទេវតានៃព្រះយេហូវ៉ាក៏យាងមកគង់នៅក្រោមដើមម៉ៃសាក់នៅត្រង់អូប្រា ដែលជារបស់យ៉ូអាស ក្នុងគ្រួអ័បៀស៊ើរ រីឯគេឌានជាកូន គាត់កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន
នោះគេឌានក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា «យេហូវ៉ា-សាឡិម» អាសនានោះក៏នៅត្រង់អូប្រារបស់ផងពួកអ័បៀស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់យាងមកសណ្ឋិតលើគេឌាន លោកក៏ផ្លុំត្រែឡើង នោះពួកអ័បៀស៊ើរក៏មូលគ្នាមកតាមលោក
តែលោកឆ្លើយថា តើខ្ញុំបានធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នាបាន ការបេះសន្សំពេលក្រោយរបស់ពួកអេប្រាអិម តើមិនមែនវិសេសជាងការបេះជាដំបូងរបស់ពួកអ័បៀស៊ើរទេឬអី