Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 26:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 កូន​ចៅ​របស់​លោក​កាឡាដ​មាន អំបូរ​យេស៊ើរ ជា​ពូជ‌ពង្ស​របស់​លោក​យេស៊ើរ អំបូរ​ហេឡេក​ជា​ពូជ‌ពង្ស​របស់​លោក​ហេឡេក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 កូន​ចៅ​របស់​កាឡាដ​មាន អំបូរ​យេស៊ើរ ជា​ពូជពង្ស​របស់​យេស៊ើរ អំបូរ​ហេឡេក ជា​ពូជពង្ស​របស់​ហេឡេក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ពួក​កូន​របស់​កាឡាត គឺ​យេស៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេស៊ើរ ហេលេក​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេលេក

សូមមើលជំពូក ចម្លង

អាល់គីតាប

30 កូន​ចៅ​របស់​លោក​កាឡាដ​មាន: អំបូរ​យេស៊ើរ ជា​ពូជ‌ពង្ស​របស់​លោក​យេស៊ើរ អំបូរ​ហេឡេក ជា​ពូជ‌ពង្ស​របស់​លោក​ហេឡេក

សូមមើលជំពូក ចម្លង




ជន‌គណនា 26:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អំបូរ​អាស‌រាល​ជា​ពូជ‌ពង្ស​របស់​លោក​អាស‌រាល អំបូរ​ស៊ីគែម​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីគែម


រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​ម៉ាណា‌សេ​ក៏​បាន​ទទួល​ទឹក​ដី​តាម​អំបូរ​របស់​ខ្លួន​ដែរ គឺ​កូន​ចៅ​របស់​លោក​អបៀ‌ស៊ើរ កូន​ចៅ​របស់​លោក​ហេឡេក កូន​ចៅ​របស់​លោក​អាស‌រាល កូន​ចៅ​របស់​លោក​ស៊ីគែម កូន​ចៅ​របស់​លោក​ហេភើរ និង​កូន​ចៅ​របស់​លោក​សេមី‌ដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ប្រុស​របស់​លោក​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ។


គ្រា​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​មក​ភូមិ​អូប្រា អង្គុយ​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ូអាស ក្នុង​អំបូរ​អបៀ‌ស៊ើរ។ ពេល​នោះ លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស កំពុង​តែ​បោក​បែន​ស្រូវ ក្នុង​ធុង​សម្រាប់​គាប​ផ្លែ​ទំពាំង‌បាយជូរ ដើម្បី​កុំ​ឲ្យ​ជន‌ជាតិ​ម៉ាឌាន​ឃើញ។


លោក​គេឌាន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​នោះ ហើយ​ដាក់​ឈ្មោះ​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត»។ អាសនៈ​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ នា​ភូមិ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀ‌ស៊ើរ។


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យាង​មក​គង់​ក្នុង​លោក​គេឌាន លោក​ក៏​ផ្លុំ​ស្នែង ដើម្បី​កោះ​ហៅ​ប្រជា‌ជន​ក្នុង​អំបូរ​អបៀ‌ស៊ើរ ឲ្យ​មក​តាម​លោក។


លោក​គេឌាន​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ជ័យ‌ជម្នះ​ដែល​ខ្ញុំ​យក​បាន​នោះ មិន​អាច​ប្រៀប​ផ្ទឹម​ទៅ​នឹង​ការ​ដែល​បងប្អូន​បាន​ធ្វើ​ឡើយ។ បងប្អូន​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​អើយ ការ​ប្រយុទ្ធ​របស់​បងប្អូន ទោះ​បី​បន្តិច‌បន្តួច​ក្ដី ក៏​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​នៃ​អំបូរ​អបៀ‌ស៊ើរ​របស់​ខ្ញុំ​ទៅ​ទៀត?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម