ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 9:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រែង​មនុស្ស​នៅ​ស្រុក​ដែល​ទ្រង់​បាន​នាំ​យើង​រាល់​គ្នា​ចេញ​មក​នោះ គេ​ដំនៀល​ថា ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នឹង​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​នឹង​ឲ្យ​ដល់​គេ​បាន ហើយ​ដោយ​ព្រោះ​ទ្រង់​ស្អប់​គេ​បាន​ជា​ទ្រង់​នាំ​គេ​ចេញ​ទៅ​សំឡាប់​នៅ​ទី​រហោ‌ស្ថាន​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រែង​មនុស្ស​នៅ​ស្រុក​ដែល​ព្រះ‌អង្គ​បាន​នាំ​យើង​ចេញ​មក​នោះ និយាយ​ថា "ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គេ ហើយ​ដោយ​ព្រោះព្រះ‌អង្គ​ស្អប់​គេ បាន​ជាព្រះ‌អង្គ​នាំ​គេ​ចេញ​ទៅ​សម្លាប់នៅ​ទី​រហោ‌ស្ថាន"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រែង​លោ​អ្នក​ស្រុក​អេស៊ីប​ពោល​ថា ព្រះ‌អម្ចាស់​គ្មាន​អំណាច​នឹង​នាំ​ប្រជា‌ជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ទេ ព្រះអង្គ​ស្អប់​ពួក​គេ​បាន​ជា​ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ទៅ​សម្លាប់​នៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក

អាល់គីតាប

ក្រែង​លោ​អ្នក​ស្រុក​អេស៊ីប​ពោល​ថា អុលឡោះ‌តាអាឡា​គ្មាន​អំណាច​នឹង​នាំ​ប្រជា‌ជន​នេះ ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ទេ ទ្រង់​ស្អប់​ពួក​គេ បាន​ជា​ទ្រង់​នាំ​ពួក​គេ​ចេញ​ទៅ​សម្លាប់​នៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក



ចោទិយ‌កថា 9:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ពាក្យ​ដំណិះ​ថា គឺ​ព្រះ​ចង់​ធ្វើ​អាក្រក់​ដល់​គេ​ហើយ បាន​ជា​នាំ​គេ​ចេញ​ទៅ ដើម្បី​នឹង​សំឡាប់​នៅ​ទី​ភ្នំ ហើយ​នឹង​បំផ្លាញ​គេ​ពី​ផែនដី​ចេញ​យ៉ាង​នេះ សូម​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ហើយ​ប្រែ​ព្រះ‌ហឫទ័យ ដែល​ទ្រង់​បាន​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​នោះ​ចេញ


ប៉ុន្តែអញ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ ដើម្បី​មិន​ឲ្យ​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ ជា​សាសន៍​ដែល​គេ​នៅ​កណ្តាល ហើយ​ដែល​អញ​បាន​សំដែង​ឲ្យ​គេ​ស្គាល់​អញ នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​នោះ ដោយ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។


ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នឹង​នាំ​ពួក​នោះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ទៅ​គេ នោះ​បាន​ជា​ទ្រង់​ត្រឡប់​ជា​សំឡាប់​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន​វិញ


ហើយ​បាន​រទូ‌រទាំ នៅ​ក្នុង​ត្រសាល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់​យើង​រាល់​គ្នា​ហើយ បាន​ជា​ទ្រង់​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​អាម៉ូរី ឲ្យ​បំផ្លាញ​យើង​ទៅ


តែ​អញ​ខ្លាច​ការ​បង្អុច‌បង្អាល​របស់​ពួក​ខ្មាំង​សត្រូវ​គេ ក្រែង​ពួក​ទាស់​ទទឹង​ទាំង​នោះ បាន​មើល‌ងាយ ហើយ​ក្រែង​គេ​ថា ដៃ​យើង​បាន​ឈ្នះ​ទេ មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ការ​ទាំង​នេះ​ឡើយ


សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប ជា​អ្នក​បំរើ​ទ្រង់​វិញ សូម​កុំ​ទត​ចំពោះ​សេចក្ដី​រឹង‌រូស​របស់​សាសន៍​នេះ ឬ​កិរិយា​អាក្រក់ ឬ​អំពើ​បាប​របស់​គេ​ឡើយ


ដ្បិត​ពួក​សាសន៍​កាណាន នឹង​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​ប៉ុន្មាន គេ​នឹង​ឮ ហើយ​នឹង​ព័ទ្ធ​យើង​រាល់​គ្នា​ជុំវិញ រួច​គេ​នឹង​កាត់​ឈ្មោះ​យើង​រាល់​គ្នា​ពី​ផែនដី​ចេញ នោះ​តើ​ទ្រង់​នឹង​ធ្វើ​ដូច​ម្តេច​សំរាប់​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ។