“ចូរសុំសម្រាប់ខ្លួនអ្នក នូវទីសម្គាល់មួយពីព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នកចុះ ទោះបីជាជ្រៅដល់ស្ថានមនុស្សស្លាប់ ឬខ្ពស់ដល់ស្ថានលើក្ដី”។
អេសាយ 7:12 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ័ហាសតបថា៖ “យើងនឹងមិនសុំទេ ហើយក៏មិនល្បងលព្រះយេហូវ៉ាដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អេហាសតបថា៖ «យើងមិនសូមទេ ក៏មិនព្រមល្បងលព្រះយេហូវ៉ាឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអេហាសមានរាជឱង្ការតបមកវិញថា៖ «យើងនឹងមិនទូលសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលព្រះអម្ចាស់ឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអេហាសតបថា យើងមិនព្រមសូមទេ ក៏មិនព្រមល្បងលព្រះយេហូវ៉ាឡើយ អាល់គីតាប ស្តេចអេហាសតបមកវិញថា៖ «យើងនឹងមិនសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលអុលឡោះតាអាឡាឡើយ!»។ |
“ចូរសុំសម្រាប់ខ្លួនអ្នក នូវទីសម្គាល់មួយពីព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នកចុះ ទោះបីជាជ្រៅដល់ស្ថានមនុស្សស្លាប់ ឬខ្ពស់ដល់ស្ថានលើក្ដី”។
ដូច្នេះ អេសាយក៏និយាយថា៖ “វង្សត្រកូលដាវីឌអើយ ចូរស្ដាប់ចុះ! តើជាការតូចតាចសម្រាប់អ្នករាល់គ្នាឬ ដែលធ្វើឲ្យមនុស្សធុញទ្រាន់ បានជាធ្វើឲ្យព្រះរបស់ខ្ញុំធុញទ្រាន់ដែរដូច្នេះ?
ដូច្នេះឥឡូវនេះ ពួកយើងនឹងហៅមនុស្សក្អេងក្អាងថាមានពរ។ មនុស្សធ្វើអាក្រក់មិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ គឺពួកគេល្បងលព្រះ ហើយរួចខ្លួនផង’”។
ពេត្រុសក៏និយាយនឹងនាងថា៖ “ហេតុអ្វីបានជាពួកអ្នកព្រមព្រៀងគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍! ជើងរបស់ពួកអ្នកដែលបញ្ចុះសពប្ដីនាងនៅមាត់ទ្វារហើយ ពួកគេនឹងសែងនាងយកទៅដែរ”។
កុំឲ្យយើងល្បងលព្រះគ្រីស្ទ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានល្បងលឡើយ ជាលទ្ធផល អ្នកទាំងនោះត្រូវសត្វពស់បំផ្លាញជីវិត។