អេសាយ 7:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ប៉ុន្តែ អេហាសតបថា៖ «យើងមិនសូមទេ ក៏មិនព្រមល្បងលព្រះយេហូវ៉ាឡើយ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ប៉ុន្តែអ័ហាសតបថា៖ “យើងនឹងមិនសុំទេ ហើយក៏មិនល្បងលព្រះយេហូវ៉ាដែរ”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះបាទអេហាសមានរាជឱង្ការតបមកវិញថា៖ «យើងនឹងមិនទូលសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលព្រះអម្ចាស់ឡើយ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 តែអេហាសតបថា យើងមិនព្រមសូមទេ ក៏មិនព្រមល្បងលព្រះយេហូវ៉ាឡើយ សូមមើលជំពូកអាល់គីតាប12 ស្តេចអេហាសតបមកវិញថា៖ «យើងនឹងមិនសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលអុលឡោះតាអាឡាឡើយ!»។ សូមមើលជំពូក |
ព្រះបាទអ័ហាសក៏បង្គាប់សង្ឃអ៊ូរីយ៉ាថា «ត្រូវដុតតង្វាយដុតពេលព្រឹក និងតង្វាយម្សៅពេលល្ងាច ព្រមទាំងតង្វាយដុតរបស់ស្តេច និងតង្វាយម្សៅ ហើយទាំងតង្វាយដុត តង្វាយម្សៅ និងតង្វាយច្រូចរបស់ពួកជនទាំងឡាយ នៅលើអាសនាធំនោះ ក៏ត្រូវប្រោះឈាមតង្វាយដុត និងឈាមនៃយញ្ញបូជានៅលើនោះដែរ តែអាសនាលង្ហិន ត្រូវទុកសម្រាប់ឲ្យយើងទូលសួរដល់ព្រះ»។