ព្រះអង្គបានបំផ្លាស់បំប្រែសមុទ្រឲ្យទៅជាដីគោក ប្រជាជនបានដើរកាត់ទន្លេដោយថ្មើរជើង; នៅទីនោះ យើងបានអរសប្បាយក្នុងព្រះអង្គ!
ហេព្រើរ 11:29 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿ ពួកគេបានឆ្លងសមុទ្រក្រហមដូចឆ្លងកាត់លើដីគោក រីឯពួកជនជាតិអេហ្ស៊ីបដែលសាកល្បង ក៏ត្រូវសមុទ្រលេបបាត់ទៅ។ Khmer Christian Bible ដោយសារជំនឿ ពួកគេបានដើរឆ្លងសមុទ្រក្រហមប្រៀបដូចជាដើរលើដីគោក ប៉ុន្ដែពេលពួកអេស៊ីព្ទសាកល្បង បែរជាត្រូវទឹកសមុទ្រលេបត្របាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារជំនឿ ប្រជាជនបានឆ្លងកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទប៉ុនប៉ងឆ្លងដូចគេដែរ គេក៏ត្រូវទឹកលេបអស់ទៅ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើ ស្លាប់អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសារសេចក្ដីជំនឿ នោះគេបានដើរកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទបានល្បងល នោះគេក៏ត្រូវលេបបាត់ទៅ អាល់គីតាប ដោយសារជំនឿ ជនជាតិអ៊ីស្រអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។ |
ព្រះអង្គបានបំផ្លាស់បំប្រែសមុទ្រឲ្យទៅជាដីគោក ប្រជាជនបានដើរកាត់ទន្លេដោយថ្មើរជើង; នៅទីនោះ យើងបានអរសប្បាយក្នុងព្រះអង្គ!
ព្រះអង្គបានញែកសមុទ្រ ហើយឲ្យពួកគាត់ឆ្លងកាត់ ព្រមទាំងធ្វើឲ្យទឹកឈរឡើងដូចជាគំនរ។